ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ មិនទាន់បញ្ចប់ការសាកសួរជនបង្កដែលបើករថយន្តបុកបណ្តាលឱ្យបុរស ម្នាក់ស្លាប់ លើស្ពានព្រះមុនីវង្សថ្មី នៅឡើយ ។ បច្ចុប្បន្ន ជនបង្កត្រូវបញ្ជូនទៅឃុំខ្លួននៅកន្លែងសមត្ថកិច្ច ហើយនឹងបញ្ជូនមកតុលាការម្តងទៀតនៅពេលរសៀល ។
ជនបង្ករូបនេះឈ្មោះ ហឿន ហោ អាយុ៣២ឆ្នាំ រស់នៅភូមិក្ដីតាកុយ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលា ម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចស្ពានព្រះមុនីវង្សថ្មី ៕
» ព័ត៌មានជាតិ » ព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ មិនទាន់បញ្ចប់ការសាកសួរជនបង្ក បើកឡានបុកមនុស្សស្លាប់