ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​យុវជន​១០​នាក់ បង្ក​អុកឡុក​ពេញ​ភូមិ ​

ប៉ូលិស​ចាប់ខ្លួន​យុវជន​១០​នាក់ បង្ក​អុកឡុក​ពេញ​ភូមិ ​

ភ្នំពេញ ៖ មនុស្ស​១​ក្រុម​ដែល​គេ​អះអាងថា ជា​ក្រុម​ទំនើង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​នៅ​ថ្ងៃ​១០​ធ្នូ ២០១៤ នៅ​ម្ដុំ​រោងចក្រ​ឈូក​វា សង្កាត់​គោ​រកា ខណ្ឌ​ព្រែក​ព្នៅ គ្រា​ដែល​ពួកគេ​បាន​អុកឡុក​បង្ករ​ភាពអនាធិបតេយ្យ​ពេញទី​សាធារណ​:​និង​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ ។​
បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​បាន​បញ្ជា​កម្លាំង​ឱ្យ​ចុះ​អន្តរាគមន៍ គ្រានោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​មនុស្ស​៧​នាក់ សុទ្ធសឹង​ជា​យុវវ័យ ឬ​ហៅ​បាន​ថា​ជា​ក្មេង​ទំនើង ។ ក្រុមយុវជន​ដែល​ចាប់ខ្លួន​ហើយ​ដោះលែង ទី​១​ឈ្មោះ ខេន មន អាយុ​១៧​ឆ្នាំ​ទី​២ វេន ពិសិដ្ឋ អាយុ​២៨​ឆ្នាំ ទី​៣ សាយ ភក្តី និង​ទី​៤ ឈ្មោះ កុល ភ​ក្រ័ អាយុ​១៧​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ​ជា​ក្រុមទី​១ ។ ដោយឡែក​ក្រុមទី​២​មាន​គ្នា​៣​នាក់ ទី​១​ឈ្មោះ រស្មី ភក្តី អាយុ​២០​ឆ្នាំ​ទី​២ ប៊ុន សុ​ភី អាយុ​២៤​ឆ្នាំ និង​ទី​៣​ឈ្មោះ សាំង វ​ណ្ណី អាយុ​២៥​ឆ្នាំ ៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya