ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន របួសធ្ងន់​ស្រាល ចំនួន ១១​នាក់ និង​ស្លាប់​ម្នាក់​ ​

ឡាន​បុក​ឡាន របួសធ្ងន់​ស្រាល ចំនួន ១១​នាក់ និង​ស្លាប់​ម្នាក់​ ​

ក្រចេះ ៖ បុរស​អ្នកបើកបរ​តាក់ស៊ី​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​និង មនុស្ស​ប្រុស​ស្រី​ចំ​នួ​យ​១១​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ឧប្បត្តិ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ហ្វ័​រ​រេ​ន័​រពាក់​ស្លាក​លេខ​ប្រទេស​ឡាវ​បុក​ចំ​ពីមុខ​រថយន្ត​តាក់ស៊ី​សាំង យ៉ុង កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៧ នៅ​ចំណុច​ច​ជណ្តើរ​កាច់ ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​ជិត​ដល់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ។  បន្ទាប់ពី​កើតហេតុ​រួច កម្លាំង​អាវុធហត្ថ​របស់លោក​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ និង​បាន​នាំ​ជនរងគ្រោះ​របួសធ្ងន់​និង​ស្រាល​ចំនួន​១១ នាក់មក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេ​ទ្រ​បង្អែក​ខេត្តក្រចេះ និង​អ្នករបួស​មួយចំនួនទៀត ត្រូវ​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្រ​ទ្រ​បង្អែក​ខេត្តស្ទឹងត្រែង​។​
​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​ម្នាក់​ឈ្មោះ ថៃ ម៉េង​ហ៊ាង អាយុ​៤៣​ឆ្នាំ​រស់នៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បាន​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​។​ចំណែក​អ្នកបើកបរ​រថយន្ត​ហ្វ​រ​រ៉ា​ន់ ន័​រ​បង្កហេតុ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ប្រទេស​ឡាវ ឈ្មោះ ហែម ចុ​លាម​ន្នី អាយុ​៣៦​ឆ្នាំ រស់នៅ​ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ របួសធ្ងន់​។​
​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​នោះបាន និយាយថា ពួកគាត់​បាន​ជួល​រថយន្ត​សាំ​យ៉ុង​ជិះ​ចេញពី​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ឆ្ពោះទៅ​ការកូន​ក្មួយ​នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី នៅ​ថ្ងៃទី​១៤ ខែធ្នូ ខាងមុខនេះ  តែ​មិន​នឹកស្មានថា ធ្វើដំណើរ​មកដល់​ជិត​ព្រំប្រទល់​ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង ស្រាប់តែ​ជួប​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ ជាហេតុ​ការ​អាក្រក់ ធ្វើឱ្យ​ឪពុកម្តាយ ខាង​កូនកំលោះ និង​សាច់​ញ្ញា​ត្តិ​ខាង​ប្រុស​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​សាំ​យ៉ុង បាន​រងរបួស​ធ្ងន់​និង​ស្រាល​ទាំងអស់​។​
​នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ​លើ​គំនូស​ប្លង់​នៅ​ទីតាំង​កើតហេតុ​គឺ​សន្និដ្ឋានថា មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខាងលើនេះ​គឺ​បណ្តាលមកពី​កត្តា​ផ្លូវ ខណៈដែល​ផ្លូវជាតិ​នៅ​ចំណុច​កើតជា​ផ្លូវ​កោង​ខ្លាំង​ហើយ​ភាគី​ខាង​រថយន្ត ហ្វ​រ​រ៉ា​ន់​ន័​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប្រទេស​ឡាវ​មួយគ្រឿង​នេះ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ក៏​រេ​ចង្កូត​ចូលទៅ​ផ្លូវ​ខាងស្តាំ​រថយន្ត​តាក់ស៊ី​សាំង​យ៉ុង​បណ្តាល​ឲ្យ បុក​ចំ​ពីមុខ​ពេញទំហឹង​តែម្តង​៕91

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya