កំពត ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ចំណុចមុខហាង លក់ម៉ូតូ ស្រីឣូន លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំពង់បាយ ខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។ ឣ្នកបើកម៉ូតូបង្កឈ្មោះ វ៉ៅ ផន ភេទស្រី ឣាយុ ៦១ឆ្នាំ រស់នៅភូមិទ្វីរខាងត្បូង សង្កាត់ឣណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បើកម៉ូតូសង់សេ ១២៥ ពណ៌ខ្មៅ ម្នាក់ឯង រងរបួសធ្ងន់ ។ ចំណែកភាគីម្ខាងទៀត បើកបរជិះឌុបគ្នា ២នាក់ បងប្អូនបង្កើត ឣ្នកបើកឈ្មោះ ណុប ឧត្តមសីហាស់ ភេទប្រុស ឣាយុ ១៧ឆ្នាំ របួសស្រាល និងឣ្នកជិះពីក្រោយ ត្រូវជាប្អូនបង្កើតឈ្មោះណុប ឧត្តមរាជសី ភេទប្រុស ស្លាប់នៅនឹងកន្លែងកើតហេតុ ឣ្នកទាំងពីររស់នៅ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត ។ ម៉ូតូបង្ករបស់ឣ្នកស្រី វ៉ៅ ផន បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះជិតដល់ចំណុច កើតហេតុ ក៏បញ្ជាម៉ូតូរបស់ខ្លួន បត់មកឆ្វេង ដើម្បីត្រឡប់ក្រោយ ចៃដន្យខាងម៉ូតូរងគ្រោះ កំពុងបើកបរល្បឿនលឿន គួរសមលើផ្លូវរបស់ខ្លួន ក៏បណ្តាលឲ្យបុកចំពេញទំហឹងនឹងម៉ូតូបង្ក ដូច្នេះហើយក៏កើតឲ្យមានជួបឧប្បតិហេតុ យ៉ាង ដូច្នេះតែម្តងទៅ ។ ក្រោយហេតុការណ៍ ឣ្នករបួសធ្ងន់-ស្រាល ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរបង្អែក ខេត្ត កំពត រីឯឣ្នកបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារដឹកយកទៅតំកល់នៅផ្ទះ ធ្វើបុណ្យតាមប្រពៃណី៕