ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » គ្រួសារ​ក្រីក្រ​មានកូន​តូច​លង់ទឹក​ស្លាប់​ពេល​ទៅ​ខ្យង​ជាមួយ​ម្តាយ​ ​បានទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​ ​

គ្រួសារ​ក្រីក្រ​មានកូន​តូច​លង់ទឹក​ស្លាប់​ពេល​ទៅ​ខ្យង​ជាមួយ​ម្តាយ​ ​បានទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​ ​

ខេត្តកំពង់ឆ្នាំង​៖​ឯកឧត្តម​អ៊ុន​សំអុល​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​នៅ​ថៃ្ង​ទី​១០​ខែធ្នូ​ឆ្នាំ​២០១៤​រួម​ដំណើរ​សមាជិក​សមាជិកា​សាខា​កាកបាទក្រហម​ខេត្ត​និង​អាជ្ញាធរ​ដែនដី​បាន​ចុះសាកសួរ​សុខទុក្ខ​និង​នាំយក​ថវិកា​គ្រឿងឧបភោគ​បរិភោគ​រប​ស់​កាកបាទក្រហមកម្ពុជា​ទៅ​ផ្តល់ជូន​គ្រួសារ​កុមារា​អាយុ​៣​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​លង់ទឹក​ពេល​ជិះទូក​ទៅតាម​ម្តាយ​រើស​ខ្យង​យកមក​លក់​ចិញ្ចឹមជីវិត​។​
​    ​លោកស្រី​ភុ​ន​ឈុន​អេង​ចៅសង្កាត់​ផ្សារឆ្នាំង​បានអោយដឹងថា​កុមារា​ឈ្មោះ​សាំង​សំណាង​អាយុ​២​ឆ្នាំ​ដែល​បាន​លង់ទឹក​ស្លាប់មាន​ម្តាយ​ឈ្មោះ​ហ៊ាន​លី​ណា​អាយុ​៣២​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​មុខរបរ​ដើរ​រើស​ខ្យង​លក់​ចិញ្ចឹមជីវិត​ឪពុក​គេ​ឈ្មោះ​សំរិន​អាយុ​៣២​ឆ្នាំមាន​មុខរបរ​ជាក​ម្មករ​និង​នេសាទ​ត្រី​ប្តី​ប្រពន្ធ​នេះ​ជា​ជនក្រីក្រ​ពុំមាន​ផ្ទះ​ទេ​សព្វថ្ងៃនេះ​ពួកគាត់​បាន​សុំ​ផ្ទះ​គេ​ស្នាក់នៅ​មានកូន​៣​នាក់​កូន​បង​អាយុ​៨​ឆ្នាំ​កូន​ទី​២​អាយុ​៥​ឆ្នាំ​កូន​ទី​៣​ជា​ជនរងគ្រោះ​អាយុ​៣​ឆ្នាំ​។​
​    ​លោក​ប្រាក់​សោ​ភ័​ណ្ឌ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ដែល​យកមក​ប្រគល់ជូន​គ្រួសារ​កុមារា​លង់ទឹក​ស្លាប់​រួមមាន​ថវិកា​១​លាន​រៀល​អង្ករ​១០០​គីឡូក្រាម​ទឹកក្រូច​១​កេះ​ត្រីខ​១០​កំប៉ុង​និង​ឃី​ត​កញ្ចប់​(​មាន​មុង​១​ភួយ​១​ក្រ​ម៉ា​១​សា​រ៉ុង​១)​។​លោក​បាន​បន្តថា​មាន​អំណោយ​របស់​អនុសាខា​កាកបាទក្រហម​ក្រុង​កំពង់ឆ្នាំង​មាន​ថវិកា​១០​ម៉ឺន​រៀល​និង​អង្ករ​៥០​គីឡូក្រាម​ផងដែរ​។​
​    ​ឯកឧត្តម​អ៊ុន​សំអុល​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ចូលរួម​មរណៈទុក្ខ​រំលែក​ទុក្ខ​និង​ចូលរួម​ការសោកស្តាយ​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជាមួយ​គ្រួសារ​សព​កុមារា​សាំង​សំណាង​ជា​គ្រួសារ​ក្រីក្រ​ដែល​ពេល​ទៅ​រើស​ខ្យង​ចិញ្ចឹមជីវិត​ត្រូវ​កូន​ធ្លាក់​លង់ទឹក​ស្លាប់​។​
​    ​ឯកឧត្តម​អ៊ុន​សំអុល​បាន​មាន​ប្រសា​ន៍​បន្តថា​ការចែក​អំណោយ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា​គឺជា​សកម្មភាព​មនុស្សធម៌​ពិតៗ​គឺ​ចែកជូន​ដល់​ប្រជាជន​ទីទាល់ក្រ​ជន​ចាស់ជរា​គ្មាន​ទីពឹង​និង​ជនរងគ្រោះ​ផ្សេងៗ​ទៀត​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ​។​អំណោយ​នេះ​ទោះ​វា​មិន​គ្រប់​តាម​តំរូវការ​ក៏ពិតមែន​តែ​វា​អាចជួយ​សំរាល​នៅ​ការលំបាក​បាន​មួយគ្រា​ផងដែរ ៕ ពៅ សុខ​ហ៊ាន
​    ​10418337_382550828573251_9153021329675557085_n20703_382550668573267_1858005299172937129_n(1)

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya