ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​អ៊ុក គឹម​សាន នាយក​ចំការកៅស៊ូ​បឹង​ទន្លេ​ម្រេច​នឹង​ជាស​មា​ជឹ​ក​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ

លោក​អ៊ុក គឹម​សាន នាយក​ចំការកៅស៊ូ​បឹង​ទន្លេ​ម្រេច​នឹង​ជាស​មា​ជឹ​ក​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ

​ព្រះវិហារ​៖​សកម្មភាព​កាប់បំផ្លាញ​ឈើ​ប្រណីត​នឹង​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​ចេញពី​ខេត្តស្ទឹងត្រែង​ចូលមក​ស្តុក​ទុក​នៅក្នុង​ក្រុមហ៊ុនចំការកៅស៊ូ​បឹង​ទន្លេ​ម្រេច ដែលមាន​ទីតាំងនៅ​ចំណុច​អូរ​ពោធិ ស្រុករ​វៀង​ខេត្តព្រះវិហារ​នឹង​ដឹក​ចេញពី​ស្រុក​ជាំ​ក្សាន្ត​យកមក​ទុក​នៅ​ចំការ​ខាងលើ​​បែប​អ​នា​ធិ ប​តេ​យ្យ សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថា​ប័ណ​មិន​ហ៊ាន​ឃាត់​សួរ​​នាំ​ឡើយ ការដឹក​នឹង​កាប់​ឈើប្រណិត​គ្រប់​ប្រភេទ​រយៈពេល​១​ឆ្នាំ​២០១៤​នេះ​នៅ​ទូទាំង​ខេត្តព្រះវិហារ មិន​ថា​ព្រៃ​ឡង់ ព្រៃ​ព្រះ​រការ ឬ​ព្រៃ​អភិរក្ស​តំបន់​ការពារ​ប្រសាទ នឹង​ព្រៃ​អភិរក្ស​ជីវៈចម្រុះ​ត្រីកោណ​មរកត ត្រូវបាន​ក្រុមហ៊ុន ទ្រី ភាព​គ្រុប ដឹក​នឹង​កាប់បំផ្លាញ​រលាយ​គ្មាន​សល់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៤​នេះ​ក្រុម​ឈ្មួញ​របស់​ក្រុមហ៊ុន​ខាងលើ បាន​​ចលនា​អោយមាន​កាប់​ដឹកជញ្ជូន​ប្រភេទ​ឈើ​លេខ​១​នឹង​លេខ​២​ទៀត លោក​មក់ បញ្ញា នាយផ្នែក​ជាំ​ក្សាន្ត បានអោយដឹងថា ក្រុមហ៊ុន​ដឹកឈើ​ចេញពី​ចំណុច​ព្រៃ​អភិវឌ្ឍន៍​អានសេះ បាន​បង់ពន្ធ​ជូនរ​ដ្ធ​ត្រឹមត្រូវ ។​
​ដោយឡែក លោក​អ៊ិត ភូម្រា នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ប្រាប់ថា  លោក​មិន​បានដឹង​ពី​ការដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ទ្រី ភាព ទេ អោយ​សួរ​ទៅ​
​ផ្នែក​ជាំ​ក្សាន្ត​វិញ​។​

លោក​អ៊ុក គឹម​សាន នាយក​ក្រុមហ៊ុនចំការកៅស៊ូ​បឹង​ទន្លេ​ម្រេច​នឹ​ជាស​មា​ជឹ​ក​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បំភ្លឺ​បានទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ទូរស័ព្ទ​លេខ​០៩៧២២២៥២៩៨​។​

​លោក ស្រ៊ៀ​ន ម៉េង មេការ​ក្រុមហ៊ុន​ទ្រី ភាព ដែលជា​អ្នកមើលការខុសត្រូវ បានអោយដឹងថា បើ​មិនមាន​ច្បាប់​ទេ ខាង​ក្រុមហ៊ុន​ក៍​មិន​ហ៊ាន​ដឹកឈើ​បានដែរ​។​

​ឈ្មោះ​ភឿង វាសនា ជា​មេការ​ក្រុមហ៊ុន​​ទ្រី ភាព ទទួលបន្ទុក​ប្រធាន​ផ្នែក​ដឹកជញ្ជូន​មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​បានទេ​។​

ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​សមត្ថកិច្ច​ជំនាញ​ថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អ​នា​ធឹ​ប​តេ​យ្យ​លោក​អ៊ុក គឹម​សាន នាយក​ចំការកៅស៊ូ​បឹង​ទន្លេ​ម្រេច​នឹង​ជា​សមា​ជឹ​ក​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ ខេត្ត​​ព្រះវិហារ​នឹង​ខេត្តស្ទឹងត្រែង​។​
សកម្មភាព​កាប់បំផ្លាញ​ឈើ​ប្រណីត​នឹង​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​ចេញពី​ខេត្តស្ទឹងត្រែង​ចូលមក​ស្តុក​ទុក​នៅក្នុង​ក្រុមហ៊ុនចំការកៅស៊ូ​បឹង​ទន្លេ​ម្រេច ដែលមាន​ទីតាំងនៅ​ចំណុច​អូរ​ពោធិ ស្រុករ​វៀង​ខេត្តព្រះវិហារ​នឹង​ដឹក​ចេញពី​ស្រុក​ជាំ​ក្សាន្ត​យកមក​ទុក​នៅ​ចំ​ខាងលើ​​បែប​អ​នា​ធឹ​ប​តេ​យ្យ សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថា​ប័​ណ្ឌ​មិន​ហ៊ាន​ឃាត់​សួរ​​នាំ​ឡើយ ការដឹក​នឹង​កាប់​ឈើប្រណិត​គ្រប់​ប្រភេទ​រយៈពេល​១​ឆ្នាំ​២០១៤​នេះ​នៅ​ទូទាំង​ខេត្តព្រះវិហារ មិន​ថា​ព្រៃ​ឡង់ ព្រៃ​ព្រះ​រការ ព្រៃ​
​អភិរក្ស​តំបន់​ការពារ​ប្រសាទ នឹង​ព្រៃ​អភិរក្ស​ជីវៈចម្រុះ​ត្រីកោណ​មរ​កត់​
​ត្រូវបាន​ក្រុមហ៊ុន ទ្រី ភាព​គ្រុប ដឹក​នឹង​កាប់បំផ្លាញ​រលាយ​គ្មាន​សល់​
​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៤​នេះ​ក្រុម​ឈ្មួញ​របស់​ក្រុមហ៊ុន​ខាងលើ បាន​
​ចលនា​អោយមាន​កាប់​ដឹកជញ្ជូន​ប្រភេទ​ឈើ​លេខ​១​នឹង​លេខ​២​ទៀត​
​លោក​មក់ បញ្ញា នាយផ្នែក​ជាំ​ក្សាន្ត បានអោយដឹងថា ក្រុមហ៊ុន​
​ដឹកឈើ​ចេញពី​ចំណុច​ព្រៃ​អភិ​វត្ត​ន៍​អានសេះ បាន​បង់ពន្ធ​ជូនរ​ដ្ធ​ត្រឹម​
​ត្រូវ លោក​អ៊ិត ភូម្រា នាយ​ខ័​ណ្ឌ​រ​ដ្ធ​បាល​ព្រៃឈើ​ព្រះវិហារ លោក​មិន​
​បានដឹង​ពី​ការដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ទ្រី ភាព ទេ អោយ​សួរ​ទៅ​
​ផ្នែក​ជាំ​ក្សាន្ត​វិញ​។​
​លោក​អ៊ុក គឹម​សាន នាយក​ក្រុមហ៊ុនចំការកៅស៊ូ​បឹង​ទន្លេ​ម្រេច​
​នឹ​ជា​សមា​ជឹ​ក​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ មិនអាច​ទាក់ទង​សុំ​ការ​បក​
​ស្រាយ​បំភ្លឺ​បានទេ​កាលពី​រសៀល​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៤​នេះ ដោយសា​
​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ទូរស័ព្ទ​លេខ​០៩៧២២២៥២៩៨​។​
​លោក ស្រ៊ៀ​ន ម៉េង មេការ​ក្រុមហ៊ុន​ទ្រី ភាព ដែលជា​អ្នកមើល​ការ​
​ខុសត្រូវ បានអោយដឹងថា បើ​មិនមាន​ច្បាប់​ទេ ខាង​ក្រុមហ៊ុន​ក៍​មិន​
​ហ៊ាន​ដឹកឈើ​បានដែរ​។​
​ឈ្មោះ​ភឿង វាសនា ជា​មេការ​ក្រុមហ៊ុន​ទ្រី ភាព ទទួលបន្ទុក​ប្រធាន​ផ្នែក​ដឹកជញ្ជូន​មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​បានទេ​។​
ប្រជា​ពលរ​ដ្ធ​បាន​ចោទប្រកាន់​សមត្ថកិច្ច​ជំនាញ​ថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អ​នា​ធិ ប​តេ​យ្យ​ប្រជា​ពលរ​ដ្ធ​នៅក្នុង​ខេត្តព្រះវិហារ បាន​សំណូមពរ​ទៅ​សម្ដេច ហ៊ុន សែន​អោយជួយ​អន្តរាគមន៍​ទប់ ស្កាត់ ការកាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ខាងលើនេះ​ផង​៕ßPÜßP+ßPößPÉßPÅ 2ßPÜßP+ßPößPÉßPÅ 1
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya