ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ខឹង​គេ​ធ្លាប់​ដឹក​សង្សារ​ខ្លួន យក​ដុំថ្ម​ដេញ​គប់​រថយន្ត​គេ​បែក​កញ្ចក់​ ​

ខឹង​គេ​ធ្លាប់​ដឹក​សង្សារ​ខ្លួន យក​ដុំថ្ម​ដេញ​គប់​រថយន្ត​គេ​បែក​កញ្ចក់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី ១១ ធ្នូ ២០១៤ នៅ​ចំ​ណុ​ផ្លូវ​លេខ​៦១​កែង និង ចំណត​ទូទៅ​សំពៅ​មាស ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ។ បុរស​ម្នាក់​រួម​និង​មិត្តភក្តិ​២​នាក់​ទៀត​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ទៅយក សង្សារ​នៅ​ម្តុំ​គិរី​រម្យ ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​ជិះ​រថយន្ត​តូយ៉ូតា​ព្រូស​មួយគ្រឿង ដែល​ធ្លាប់​ដឹក​សង្សារ​របួស​ខ្លួន ក៏​នាំគ្នា​យក​ដុំថ្ម​ជិះ​ដេញ​គប់​រថយន្ត​តូ​យ៉ូ​តូ​តា​ព្រូស​នោះ​បែក កញ្ចក់​ក្រោយ ធ្វើឱ្យ​ម្ចាស់​រថយន្ត​ខឹង​ក៏បាន​ជិះ​រថយន្ត​ដេញ​បំ​បុក បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ដៃ​។
​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ រួមជាមួយ​មិ​ត្តិ​ភក្តិ​២​នាក់​ទៀត​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​DUKE និង​ហុងដា​ឌ្រី​ម សេ​១២៥ បាន​ឌុប​គ្នា​ចេញពី​ក​ក្លិប​កម្សាន្ត ដឹ​បេស ដោយ​ធ្វើដំណើរ​ទៅយក​សង្សារ​នៅ​ម្តុំ​គិរី​រម្យ ពេលនោះ​ក៏បាន​ប្រទះឃើញ​បុរស​ម្នាក់​ជិះ​រថយន្ត​តូយ៉ូតា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​2K-4035 ធ្លាប់​បើករថយន្ត​ដឹក​សង្សារ​របស់ខ្លួន​ហើយក៏​នាំគ្នា​យក​ដុំថ្ម​ដេញ គប់​រថយន្ត​តូយ៉ូតា​ព្រូស​នោះ​បណ្តាលឱ្យ​បែក​កញ្ចក់​ក្រោយ ធ្វើឱ្យ​បុរស​ម្ចាស់​រថយន្ត​ខឹង​ក៏បាន​ជិះ​រថយន្ត​តាម​ដេញ​បំ​បុក​ម៉ូតូ​ពីរ គ្រឿង នោះ​រហូតមកដល់​ចំណុច​ផ្លូវ​លេខ​៦១​កែង និង ចំណត​ទូទៅ​សំពៅ​មាស ក៏មាន​រថយន្ត​កាមរី​បា​ឡែ​ន មួយគ្រឿង​ទៀត​ដែលជា​រថយន្ត​របស់​មិត្តភក្តិ​រថយន្ត​តូយ៉ូតា​ព្រូស​បាន​បើក បំ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាលឱ្យ​អ្នកជិះ​របួស​ដៃ ចំណែក​ម៉ូតូ​DUKE ជិះ​គេចខ្លួនបាត់ នៅសល់តែ​បុរស​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ម្នាក់ឯង​តែប៉ុណ្ណោះ ៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya