ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » មេបញ្ជាការរង​យោធា​ម្នាក់ ពីបទ​ចាប់​ឈើ​ពី​គេ​យកទៅ​ទុក​ក្នុងផ្ទះ​ខ្លួនឯង ​

មេបញ្ជាការរង​យោធា​ម្នាក់ ពីបទ​ចាប់​ឈើ​ពី​គេ​យកទៅ​ទុក​ក្នុងផ្ទះ​ខ្លួនឯង ​

ភ្នំពេញ​៖ លោក​ស័​កិ្ត​៥ ទិ​ត្យ គឹម​សេង ដែល​គេ​ស្គាល់​ថា មាន​តួនាទី​ជា​មេបញ្ជាការរង យោធា​ខេត្តកំពត ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង ចុះទៅ​ធ្វើការ​នាំខ្លួន រួមទាំង​ធ្វើការ​ដកហូត​ឈើ​លេខ​១ ជាច្រើន ទៀត ខណៈដែល​មាន បណ្តឹង​ចោទប្រកាន់ថា លោក​មេបញ្ជាការរង​រូបនេះ​យក​តួនាទី​របស់ខ្លួន ជា​យោធា ទៅ ចាប់​បទល្មើស​ព្រៃឈើ តែ​ក្រោយ ចាប់បាន​មិនបាន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​នោះឡើយ គឺ​បែរជា​យកទៅ លាក់ទុក​នៅក្នុង​ផ្ទះ​រប​ស់​ខ្លួន​មានបំណង​ស៊ីដាច់ ។​
​ករណី​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ ដោយ​ព្រះរាជអាជ្ញារង​គឺ​លោក ខាន់ សុផល ដឹកនាំ​កម្លាំង​ចុះទៅ​ចាប់ខ្លួន​លោក ទិ​ត្យ គឹម សេង​ខាងលើនេះ​បាន​ប្រព្រឹត្តទៅ នៅវេលា​ម៉ោង ១២ និង ៣០​នាទី​ថ្ងៃត្រង់​ទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងផ្ទះ​ដីឡូត៍ របស់លោក​ដែលមាន​ទីតាំងនៅ​ក្នុងភូមិ​ទ្វីរ​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត កំពត ។ ក្រៅពី​ឃាត់ខ្លួន​យកទៅ សាកសួរ​សមត្ថកិច្ច​ចម្រុះ ក៏បាន​ធ្វើការ​រឹបអូស​ឈើ​ប្រភេទ​លេខ​១ ចំនួន ២៦​សន្លឹក ស្មើ នឹង ០,៦២៨​ម៉ែត្រគូប​ផងដែរ ដែល​រួមមាន​ឈើ​ដួងចែម និង​ឈើ​ថ្កូវ ។​ឈើ​ខាងលើនេះ​ត្រូវបាន​លោក​ទិ​ត្យ គឹម​សេង ក្នុងនាម​ជា​មេបញ្ជាការ​យោធា​ខេត្ត​បាន​ទៅ​ចាប់​ឈើ​ពី​ឈ្មួញ និង​ប្រជាពលរដ្ឋ ដែល​ចូល​ព្រៃ​កាប់​អារ​ដឹក​ចេញមក​យកមក​លក់​នៅ​ទី​រួម​ខេត្ត នៅត្រង់ចំណុច​ទំនប់​វា​រី​អគ្គិសនី កំចាយ​ទឹកឈូរ​កាលពី វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅនេះ ។ ក្នុងនោះ​ក្រោយ​ចាប់បាន​ឈើ​ហើយ​លោក ទិ​ត្យ គឹម សេង មិន​បានធ្វើ​របាយការណ៍​យកទៅ​ទុក​នៅ​អង្គភាព ឬ ប្រគល់​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ជំនាញ ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់​នោះឡើយ បែរជាយក​ឈើ​ទាំងអស់ នោះ ទៅ​ទុក​ក្នុងភូមិ​គ្រឹះ​របស់លោក​ទៅវិញ ដែល​ធ្វើ​ឲ្យ​ខុស​ទៅនឹង​នីតិវិធី​ច្បាប់ ដូចនេះ ហើយ​នៅពេល​បែក ធ្លាយ​ព័ត៌មាន​ខាងលើ​ដឹង​ទៅដល់​ព្រះរាជអាជ្ញា​ភ្លាម លោក​ព្រះរាជអាជ្ញា ឯក ឆេង​ហួត ក៏បាន​បញ្ជា​ឲ្យ​កម្លាំង សមត្ថកិច្ច​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង ខាន់ សុផល ចុះទៅ​ចាប់ និង​ឃាត់ខ្លួន​យកទៅ​សាកសួរ​តែម្តងទៅ ។​
​លោក​ព្រះរាជអាជ្ញារង ខាន់ សុផល ក៏បាន​បញ្ជាក់​ផងដែរ​ថា ករណី​លោក ទិ​ត្យ គឹម​សេង ចាប់​ឈើ​យកមក​ទុក នៅក្នុង​ផ្ទះ​ខ្លួនឯង​របៀបនេះ​គឺជា​បទល្មើស​ហើយ មិនមែន​របៀប​ទុក​សន្និធិ​ឈើ​នោះទេ ពីព្រោះ​មិនបាន​បំពេញ តាម​នីតិវិធី​ច្បាប់ នោះឡើយ ។ ខណៈ​លោក​ប្រតិបត្តិ​ប្រមូល និង​ចាប់​ឈើ​ខាងលើ​គឺ​លោក​បាន សុំ​បញ្ជា​ពី​មេបញ្ជាការ​របស់លោក​ផងដែរ ហើយ បានធ្វើ របាយការណ៍​អំពី​ការចាប់​ឈើ​នេះ​ជូន​លោក សុខ សារ៉ាត់ អភិបាលរង​ខេត្ត​រួចហើយ ។ ចំពោះ​ឈើ​ដែល​រក្សាទុក​នៅក្នុង ផ្ទះ​នោះ​លោក ទិ​ត្យ គឹម​សេង​បាន​បញ្ជាក់ថា គឺ​មេបញ្ជាការ​ខេត្ត​លោក អ៊ុង វណ្ណា​រិ​ទ្ធ បាន​បញ្ជា​ឲ្យ​លោក​ទុកដាក់​ឈើ ល្មើស​នេះ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​សិន​ចុះ ទើប​ខ្លួន​រក្សាទុក​យ៉ាង​ដូច្នេះ ទៅដោយ​លោក​អះអាង​បន្ថែមថា លោក​ជា​យោធា​មិន សូវ​ដឹង​ពី​នីតិវិធី​ច្បាប់​នោះឡើយ ៕27

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya