ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ មនុស្ស​២​នាក់​រងរបួស​ ​

ឡាន​បុក​ម៉ូតូ មនុស្ស​២​នាក់​រងរបួស​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០១ និង​១៥​នាទី​ថ្ងៃទី​១០ ធ្នូ ២០១៤ ស្ថិតនៅ​លើផ្លូវ​ព្រះ​នរោត្តម ខាងមុខ​ព្រឹទ្ធសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន  រថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ី​ស GS 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២G-៣៩៩៩​មួយគ្រឿង បើកបរ​ដោយ​យុវជន​ស្ទាវ​មួយក្រុម​បាន​បើក​យ៉ាង​លឿន​ជ្រែ​ពេញ​ផ្លូវ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2CA-៧៤០៣ បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស  ។​
គេ​ឃើញ​រថយន្ត​បង្ក​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ជ្រែ​ពេញ​ផ្លូវ លុះដល់​ចំណុចកើតហេតុ ក៏បាន​វាក់​ជាមួយនិង​ម៉ូតូ​មួយគ្រឿង ជិះ​គ្នា​២​នាក់​ដែល​កំពុងតែ​ព្យាយាម​បើក​ឆ្លងផ្លូវ​រេ​ឆ្វេង​ស្តាំ ក៏បាន​កៀរ​ផ្នែក​ខាងក្រោយ​ដួល​តែម្តង ។​
​ក្រោយពី​រថយន្ត​កៀរ​ម៉ូតូ​ដួល​រួចហើយ បុរស​ទាំង​២​នាក់​ដែល​ជិះ​លើ​ម៉ូតូ​បាន​ខ្ទាត​ចេញ​ឆ្ងាយ បណ្តាលឱ្យ​រងរបួស​ស្រាល​រលាត់​ដៃជើង​ប៉ុណ្ណោះ និង​ម៉ូតូ​ត្រូវបាន​រថយន្ត​កិន​ខ្ទេច​កង់​ខាងមុខ ហើយ​រថយន្ត​ក៏​រង​ការខូចខាត​ដោយ​ដាច់​កាង​ខាងក្រោយ​ផងដែរ ៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya