ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បញ្ជូន​អ្នកជួញដូរ​ថ្នាំញៀន​៣​នាក់ និង​អ្នកប្រើប្រាស់​១០​នាក់​ទៅ​តុលាការ ​

ប៉េអឹម​បញ្ជូន​អ្នកជួញដូរ​ថ្នាំញៀន​៣​នាក់ និង​អ្នកប្រើប្រាស់​១០​នាក់​ទៅ​តុលាការ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ កំលាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន ចាត់​បញ្ជូន​អ្នកជួញដូរ​ថ្នាំញៀន និង​អ្នកប្រើប្រាស់​ទៅ​សាលាដំបូង ដើម្បី​សាកសួរ​បន្ទាប់ពី​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ មានជ័យ ខណ្ឌដូនពេញ​និង​ខណ្ឌឫស្សីកែវ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ជា​បន្តបន្ទាប់​ពីបទ​ពាក់ព័ន្ធ​នូវ​គ្រឿងញៀន និង​ប្រើប្រាស់​កាល​ថ្ងៃទី​៩​កន្លងមកនេះ​។​
​ជនសង្ស័យ​ទាំង​១៣​នាក់​ក្នុងនោះ​មាន ស្រី​០៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុងតែ​ធ្វើ​សកម្មភាព​ល្មើសច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​៨ និង ទី​៩ ខែធ្នូ នៅ​ចំណុច​ខាងលើ​ដកហូត​បាន​ថ្នាំញៀន​១៣​កញ្ចប់ និង​សំភារៈ​ពាក់ព័ន្ធ​មួយចំនួន​ដោយ​ក្នុងនោះ​ការិយាល័យ​ជំនាញ​រកឃើញ​អ្នក ជួញដូរ​ថ្នាំញៀន​០៣​នាក់ និង​១០​នាក់​ទៀត​ជា​អ្នកប្រើប្រាស់​។ លោក ប៉ាន់ សុភាព​បន្តថា ការិយាល័យ​ជំនាញ​នឹង​បន្ត​ចាប់ខ្លួន​អ្នកជួញដូរ អ្នក​សេព អ្នកជួញដូរ​ថ្នាំញៀន​គ្រប់​រូបភាព​លក់ដូរ​តាម​ទូរស័ព្ទ​និង​រូបភាព​ផ្សេងៗ ទៀត ពិសេស​ប្លុក​អង់​តែ​ន​ទួលគោក និង ប្លុក​ភូមិ​ត្រពាំង​ឈូក​មុខ​ពេទ្យ​លោកសង្ឃ​នោះ​តែម្តង​។ តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក រ​ត្ន័ ស្រាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ផ្ទាល់​ដោយ​លោក ខេន សុវណ្ណ មេបញ្ជាការរង​កងរាជអាវុធហត្ថ​រា​ធានី​ទទួលបន្ទុក​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​៕
85

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya