ភ្នំពេញ ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ បានដឹកនាំប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍លើកទី២៥នៃទំនាក់ ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េដែលនឹងប្រព្រឹត្ដទៅនៅទីក្រុងប៊ូ សានចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៤ ហើយនឹងបន្ដដំណើរបំពេញទស្សនកិច្ច ជាផ្លូវការនៅទីក្រុងសេអ៊ូលពីថ្ងៃទី១៣- ១៤ ខែធ្ន្នូ ឆ្នាំ២០១៤ ។
គណៈប្រតិភូអមដំណើរប្រមុខរាជរដ្ឋា ភិបាលរួមមាន លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរ ទេសនិងសហប្រតិបត្ដិការអន្ដរជាតិ, លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋ មន្ដ្រីក្រសួងពាណិជ្ជកម្ម, លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី, លោក សុខ ចិន្ដាសោភា, លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច, លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង សមាជិករាជរដ្ឋាភិបាលដទៃទៀត ។
នៅក្នុងកម្មវិធីខួបអនុស្សាវរីយ៍ លើក ទី២៥ នៃទំនាក់ទំនងអាស៊ាន-សាធារណ រដ្ឋកូរ៉េនោះ នឹងមានព្រឹត្ដិការណ៍មួយ ចំនួនចាប់ពីថ្ងៃទី១១ ខែធ្នូទៅនឹងមាន កិច្ចប្រជុំកំពូលអគ្គនាយកប្រតិបត្ដិ អាស៊ាន-កូរ៉េ ។ ទន្ទឹមនេះក៏មានកិច្ច ប្រជុំពិសេសរដ្ឋមន្ដ្រីព្រៃឈើកូរ៉េ- អាស៊ានផងដែរដែលកិច្ចប្រជុំពិសេស សម្ដេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះមួយទាក់ទងនឹងការថែរក្សាព្រៃឈើក្នុងកិច្ចសហប្រតិបត្ដិការ រវាងអាស៊ាន នឹងកូរ៉េក្នុងគោលដៅថែរក្សាការពារ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ។
ក្នុងកំឡុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ នឹងពិនិត្យឡើងវិញ និងរៀបចំផែនការ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិ បត្ដិការអាស៊ាន-កូរ៉េឆ្ពោះទៅកាន់ចំណង ជាដៃគូដ៏យូរអង្វែងដើម្បីទំនុកចិត្ដនិង សុភមង្គលរវាងអាស៊ាននឹងកូរ៉េ ។
ជាមួយគ្នានេះដែរសម្ដេចតេជោ និងលោកស្រីប៉ាក គឿនហេ ប្រធានា ធិបតីសាធារណរដ្ឋកូរ៉េនឹងជួបពិភាក្សា ការងារទ្វេភាគីក្នុងគោលបំណងជំរុញ ទំនាក់ទំនងលើវិស័យជាច្រើន ហើយនឹង ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារ៥រួមមានៈ
១-អនុស្សរណៈយោគយល់គ្នារវាង ក្រសួងអប់រំកម្ពុជានឹងក្រសួងអប់រំវិទ្យា សាស្ដ្រនិងបច្ចេកវិទ្យាកូរ៉េស្ដីពីកិច្ចសហ ប្រតិបត្ដិការលើវិស័យអប់រំ ។
២-អនុស្សរណៈយោគយល់គ្នារវាង ក្រសួងអប់រំកម្ពុជានឹងទីភ្នាក់ងារជំរុញ វិនិយោគពាណិជ្ជកម្មកូរ៉េស្ដីពីកិច្ចសហ ប្រតិបត្ដិការទ្វេភាគីដើម្បីលើកទឹកចិត្ដ ធុរជនវ័យក្មេងកម្ពុជា-កូរ៉េក្នុងការចាប់ ផ្ដើមធុរកិច្ច ។
៣-អនុស្សរណៈយោគយល់គ្នារវាង ក្រសួងសុខាភិបាលកម្ពុជានឹងក្រសួង សុខាភិបាលនិងសុខុមាលភាពសាធារណ រដ្ឋកូរ៉េស្ដីពីកិច្ចសហប្រតិបត្ដិការលើ ការថែទាំសុខភាពនិងវិទ្យាសាស្ដ្រវេជ្ជ សាស្ដ្រ ។
៤-អនុស្សរណៈយោគយល់គ្នារវាង ក្រសួងពាណិជ្ជកម្ពុជានឹងអង្គភាពកម្ម សិទ្ធិបញ្ញាសាធារណរដ្ឋកូរ៉េស្ដីពីកិច្ច សហប្រតិបត្ដិការកម្មសិទ្ធិបញ្ញា ។
៥-អនុស្សរណៈយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជានឹងធនាគារ កណ្ដាលកូរ៉េស្ដីពីការរៀបចំប្រព័ន្ធទូទាត់ សងប្រាក់តម្លៃរាយក្នុងប្រទេសកម្ពុជា។
ក្រៅពីនេះសម្ដេចតេជោនឹងជួបជា មួយពលករ និស្សិតកម្ពុជាដែលបម្រើ ការងារនិងសិក្សានៅប្រទេសកូរ៉េ។ តាមការគ្រោងទុកសម្ដេចតេជោនិង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតនឹងដឹកនាំគណៈ ប្រតិភូធ្វើមាតុភូមិនិវត្ដន៍មកវិញនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ៕
» ព័ត៌មានជាតិ » សម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដឹកនាំប្រតិភូចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ