ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក គង់ ក្រឹ​ង មេ​ឈ្មួញ​រកស៊ី​ទិញ​លក់​ឈើ​ប្រណីត​មិន​ស្របច្បាប់​ ​

លោក គង់ ក្រឹ​ង មេ​ឈ្មួញ​រកស៊ី​ទិញ​លក់​ឈើ​ប្រណីត​មិន​ស្របច្បាប់​ ​

ក្រចេះ ៖   មេ​ឈ្មួញ​ឈើ​ប្រណីត គង់ ក្រឹ​ង   បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ  ប្រណីត​ដ៏​ល្បី ល្បាញ​ប្រចាំ​ស្រុក  ស្នួល ខេត្តក្រចេះ មិនដែល​មាន  នរណា​ហ៊ាន​ក្អក​ទេ ហើយ​សិទ្ធិ អំណាច​របស់លោក គង់ ក្រឹ​ង  បាន​ចេញមុខ​ប្រមូល​ទិញ​ឈើ  ដើម្បី​ដឹកចេញទៅ​លក់​ឱ្យ​ក្រុមហ៊ុន ទ្រី ភាព​និង​ដឹក​ទៅ​ស្រុក​យួន យ៉ាង គគ្រឹកគគ្រេង​មិនដែល ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ថ្នាក់ លើ​ក្នុងការ​បង្ក្រាប​បទល្មើស​រក ស៊ី​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់​ម្តង ណា​ឡើយ ។​
​សេចក្តីរាយការណ៍​ពី​ស្រុក  ស្នួល​បានឱ្យដឹងថា​សមត្ថកិច្ច​និង ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានដឹង អំពី​សកម្មភាព រកស៊ី​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ ស្រុក​យួន​របស់លោក  គង់ ក្រឹ​ង ច្បាស់​ដូច​ថ្ងៃ​រះ ប៉ុន្តែ  មិនដែល​មានការ​បង្ក្រាប​នោះ ទេ ព្រោះ​តែមាន​ទំនាក់ទំនង ផលប្រយោជន៍​តែម្តង​ដោយ សា​រថា​លោក គង់ ក្រឹ​ង តែង តែ​ចេះ​សម្របសម្រួល​ចាយលុយ បង់​ឱ្យ​មន្ត្រី​ជំនាញ​និង សមត្ថកិច្ច ពាក់ព័ន្ធ​មិនឱ្យ​មាន​ផល​រមាស់​អ្វី នោះទេ​? ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ដឹងឮ  ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់​របស់លោក គង់ ក្រឹ​ង បានឱ្យដឹងថា អំពើ ល្មើសច្បាប់  ដ៏​ធំ​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​នាំឱ្យ​លោក គង់ ក្រឹ​ង  មានការ​អភិវឌ្ឍន៍​ផ្នែក​ជីវភាព  ផ្ទាល់ខ្លួន​យ៉ាង​ឆាប់ រហ័ស​មាន  លុយ​ទិញ​ដី​រាប់សែន​ដុល្លារ​មាន វីឡា​យ៉ាង​ធំ​ស្កឹមស្កៃ​និង​ទីតាំង  ស្តុក​ឈើ​ខុស ច្បាប់ ជាច្រើន កន្លែង ។​
​មានការ​រំលឹក​ផងដែរ​ថា  នៅក្នុង​ទឹកដី​ស្រុក​ស្នួល ខេត្ត  ក្រចេះ​គេ​ឃើញ​លោក គង់ ក្រឹ​ង  លួច​ដឹកជញ្ជូន​ឈើ ចេញទៅ​លក់​ឱ្យ​ក្រុមហ៊ុន​មានអំណាច​ទ្រី​ភាព និង​ដឹក​ទៅ​ស្រុក​យួន​តាម​រថយន្ត​ទំនើបៗ​ជា រៀងរាល់ថ្ងៃ​ដោយ ពុំមាន​អាជ្ញា ធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ ស្រុក​ស្នួល​ចាត់វិធានការ​ណ៏​នោះ ឡើយ ។​
​ប្រភព​មកពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ប្រជាពលរដ្ឋ​សាម​ញ្ញោ​នៅ  ក្នុងស្រុក​មេមត់​តែងតែ​ហៅ លោក គង់ ក្រឹ​ង ពេញៗ​មាត់ ថា លោក​សេដ្ឋី ឬ​ឧកញ៉ា គង់ ក្រឹ​ង ពីព្រោះ​គាត់​រកស៊ី​មានបាន​ខ្លាំង  ណាស់ និង​ពោរពេញ ដោយ  អំណាច​ឥទ្ធិពល​គ្មាន​នរណា ហ៊ាន​ប៉ះពាល់​បាន​សូម្បីតែ​សម​ត្ត កិច្ច​ជំនាញ​តូចតាច​ក៏​ធ្លាប់បាន លើក ឡើង​ផងដែរ​ថា សិទ្ធិ​- អំណាច​របស់ លោក គង់ ក្រឹ​ង  ស្ទើរតែ​ស្មើនឹង​ស្តេចត្រាញ់​ប្រចាំ ស្រុក​ស្នួល​ទៅហើយ ដោយសារ តែ​សកម្មភាព​ជួញដូរ នាំចេញ ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​មួយ ថ្ងៃៗ ។ គេ​ចង់ឃើញ អង្គភាព ប្រឆាំង អំពើពុករលួយ​ដែល​ដឹក នាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង គួរពិនិត្យមើល​សិទ្ធិ  អំណាច របស់ លោក គង់ ក្រឹ​ង   ឡើងវិញ​ផង ពាក់ព័ន្ធ​នឹង​ជំនួញ  ឈើ​ខុសច្បាប់​កំពុង​ជះឥទ្ធិពល  មិនល្អ​ដល់ ថ្នាក់ លើ​ព្រោះ​ការរកស៊ី​ទិញ ឈើ​ប្រណីត​លក់​ឱ្យ​ក្រុមហ៊ុន​ទ្រី​ភាព និង​ចេញ​ឈើ​ប្រណី​តទៅ​ស្រុក​យួន  ក្រោម អំណាច របស់លោក គង់  ក្រឹ​ង មាន​រូបភាព​យ៉ាង​គគ្រឹក  គគ្រេង​ហាក់ដូចជា​មើលស្រាល ចំពោះ​បទបញ្ជា របស់ លោក ហ៊ុន សែន ខ្លាំងពេក​ហើយ ។​
​មានការ​បែកធ្លាយ​រឿង​រកស៊ី​ដឹក ជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក  គង់ ក្រឹ​ង ថា​លោក​គង់​ក្រឹ​ង​សព្វ  ថ្ងៃនេះ​ឈប់​រកស៊ី​ទៀតហើយ  ប៉ុន្តែ​ធាតុពិត​លោក គង់ ក្រឹ​ង នៅតែ​បន្ត​ការ រកស៊ី និង​ទិញ ឈើ​ប្រណីត​ដដែល ហើយ​អ្នកណា​ក៏បាន​ដឹងឮ​ដែរ ។​
​លោក គង់ ក្រឹ​ង មានឱកាស ដឹកជញ្ជូន​ឈើ​ប្រណីត​លក់​ឱ្យ​ក្រុមហ៊ុន​ទ្រី​ភាព និង​ដឹកចេញទៅ ស្រុក​យួន​ជា រៀងរាល់​យប់​ថ្ងៃ ទោះជា​ពេល​រឹតបន្តឹង​ក៏​ពួកគេ  នៅតែ​ប្រព្រឹត្ត​ភាពអនាធិបតេយ្យ មិនដែល​ក្រែង​ញញើត អ្វី ឡើយ ដែល​ពេលខ្លះ​លោក គង់ ក្រឹ​ង បាន​អួតអាង​ប្រាប់​គេឯង​ថា​ខ្លួន ជា​អ្នក​រកលុយ​បង់​ជូន​ថ្នាក់លើ គ្រប់ លំដាប់ថ្នាក់​រួច​អស់ហើយ ដូច្នេះ​គ្រប់​សកម្មភាព​របស់ខ្លួន គ្មាន​ថ្នាក់លើ​ណា​ចាត់វិធានការ  ទប់ស្កាត់​នោះ ឡើយ ។​
​លោក គង់ ក្រឹ​ង កំពុងតែ​បង្ក ព្យុះភ្លៀង​ក្នុងការ​រកស៊ី​ប្រមូល ទិញ​ដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់​ចេញពី ស្រុក ចិត្រ​បូរី  និង​តាម​បណ្តា​ខេត្ត​មួយចំនួន ទៀត ដើម្បី​ដឹកជញ្ជូន​ឈើ​ប្រណីត  ហើយ​លោក គង់ ក្រឹ​ង គ្រាន់ តែ​ជួយ​ធ្វើជា​ខ្នងបង្អែក​មិនសូវ ចេញ​មុខជា​សាធារណៈ​នោះទេ  ប៉ុន្តែ​គ្រប់ការ​ដឹកជញ្ជូន​ឈើ​ទាំង អស់គេ​ដឹងថា ជា​ឈើ​របស់  លោក​គង់​ក្រឹ​ង ។​
​សូម្បីតែ​មន្ត្រី  ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​នគរ បាល​ការពារ​ព្រំដែន​តាម​វរៈ​នានា​ក៏​មិនដែល​ហ៊ាន​ហើបមាត់​អ្វី ទាំងអស់​ព្រោះ​លោក គង់ ក្រឹ​ង  បាន​បែងចែក​ផលប្រយោជន៍ ជាប់​ជាប្រចាំ​ដើម្បី​កុំឱ្យ​រំខាន ដល់​ការរកស៊ី​ដឹក ជញ្ជូន​ឈើ​ខុស ច្បាប់​ទ្រង់ទ្រាយ​ធំ​របស់​មេ​ឈ្មួញ​ល្មើសច្បាប់ ដែល​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​រូបនេះ ។​
​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ គ្រប់លំដាប់​ថ្នាក់ និង លោក ស ចំរុង ចៅ ហ្វា​យ​ខេត្តក្រចេះ​ទំនងជា ទទួលបាន ប្រយោជន៍​ពី​លោក គង់ ក្រឹ​ង បន្តក់​ឱ្យ​ក្នុង​មួយខែៗ បាន​ប៉ុន្មាន​នោះទេ ? ទើប​អាច  រក្សា​ភាព​ស្ងៀម ស្ងាត់​បិទ ភ្នែក បិទ​ត្រចៀក​ទុកឱ្យ​លោក គង់ ក្រឹ​ង ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​មិន  ដែល​គិតគូរ​ពី​ការកែទម្រង់​របស់ ថ្នាក់លើ នោះទេ ។ លោក ហ៊ុន សែន បាន​ព្រមាន ដកហូត​មុខតំណែង​ឬ​កសាង សំណុំរឿង​ទៅ​កាត់ទោស​តាម ច្បាប់ ចំពោះ​កងកម្លាំង​ប្រដាប់ អាវុធ​ណាមួយ​ដែល​ប្រើប្រាស់ ស្បែក​ជា​យោធា​ទៅរក​ស៊ី​ដឹក ជញ្ជូន​ឈើ​ខុសច្បាប់ ឬ រកស៊ី​ដឹក ជញ្ជូន​ទំនិញគេចពន្ធ​ប៉ុន្តែ​ករណី ដែល​លោក គង់ ក្រឹ​ង មិន​ឈឺ  ក្បាល​វិលមុខ​ចំពោះ​ការព្រមាន បែប នេះ​ជាច្រើន​ឆ្នាំ​មកហើយ  គឺ​លោក គង់ ក្រឹ​ង នៅតែ​សុខ  ស្រួល​ដដែល​គ្មាន​ទោសពៃរ៍​អ្វី នោះ​ឡី​យ ?៕6966

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya