ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ច្រក​ប៉ុស្តិ៍៧ ណាំ​លៀ ឲ្យ​ឈើ​ឆ្លងទៅ​វៀតណាម​ជិត៣០គ្រឿង​  ||     សកម្មភាព​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី ពុំមាន​ការបង្ក្រាប?​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​ហិកតា​នៅក្នុង​ឃុំ​ច្រ​ណូ​ក​កំពុង​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុងស្រុក​កំពង់លែង​  ||     បែកធ្លាយ​រឿង​កាន់​ខ្លាំង បើកដៃ​ឲ្យ​ត្រាក់ទ័រ ចំនួន២គ្រឿង​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​រាប់រយ​ហិកតា នៅ​កំពង់ឆ្នាំង​  ||     មច្ឆា​ជាតិ​ក្នុងស្រុក​ជល​គិរី​ប្រឈមមុខ​នឹង​វិនាស​ហិនហោច ខណៈ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បណ្តែតបណ្តោយ​អោយ​បទល្មើស​នេសាទ​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​  ||   

» សុខភាព និង​សម្រស់ » ផ្លែ​ម្រះ ប៉ូវ​ថ្លើម និង​ប្រឆាំង​ជំងឺមហារីក​

ផ្លែ​ម្រះ ប៉ូវ​ថ្លើម និង​ប្រឆាំង​ជំងឺមហារីក​

​ការស្រាវជ្រាវ​មួយចំនួន​បង្ហាញថា ម្រះ​ធ្វើ​ឲ្យ​ថយចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​វិធី​បង្កើន​ការ​បំប្លែង​គ្លុយកូស ។​
​ចូរ​ទទួលទាន​ទឹក​ម្រះ​១​កែវ រៀងរាល់ថ្ងៃ ដើម្បី​នាំមក​នូវ​ប្រសិទ្ធ​ភាពល្អ​បំផុត ។ ប៉ុន្តែ ក៏ដូចជា​ប្រភេទ​អាហារ​ដទៃទៀត​ដែរ​, អ្នក​ក៏​គួរ​សាកសួរ​យោបល់​វេជ្ជបណ្ឌិត មុនពេល​ប្រើ ។ ផ្អាក​ទទួលទាន ប្រសិន​ឈឺពោះ​, រាក​រួស ឬ គ្រុនក្តៅ ។​
​ក្រួសតម្រងនោម​ជា​ជំងឺ​១​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាង់​យ៉ាងខ្លាំង ។ ផ្លែ​ម្រះ​អាច​ត្រូវបាន​ចាត់ទុកជា​វិធានការ​ដ៏​ល្អ ក្នុង​ការជួយ​អ្នក​ធូរស្រាល​ពី​ជំងឺ ដោយ​វិធី​បំបែក​បំផ្លាញ​ដុំ​ក្រួស​ក្នុង​សរីរាង្គ ។ ម្រះ​ជួយ​បន្ថយ​កម្រិត​អាស៊ីដ​ខ្ពស់ – ជា​មូលហេតុ​បង្ក​ជា​ក្រួសតម្រងនោម ។​

​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
​ម្រះ​ជួយ​អ្នក​កម្ចាត់​ចោល​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ បង្គ​គ្រោះថ្នាក់​ឲ្យ​សរីរាង្គ ។ បន្ថយ​បាន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ នឹងធ្វើ​ឲ្យ​ថយចុះ​ច្រើន​ជំងឺ​បេះដូង និង​ស្ត្រូ​ក ។​
​ប្រឆាំង​មហារីក​ក្រពេញ​លំ​ពេ​ង​
​ផលប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​របស់​ផ្លែ​ម្រះ គឺ​លក្ខណៈ​ប្រឆាំង​មហារីក ។ ម្រះ​ត្រូវបាន​បញ្ជា​ក់មាន​ប្រសិទ្ធភាព​បង្អាក់​ការផលិត​គ្លុយកូស​, មានលទ្ធភាព​រារាំង​ការលូតលាស់​របស់​កោសិកា​មហារីក​ក្រពេញ​លំពែង ។ ក្រៅពីនេះ ម្រះ​ក៏​មនា​ប្រសិទ្ធភាព​ប្រឆាំង​តប​កោសិកា​មហារីក​ផ្សេងៗ​នៅ​ថ្លើម​, ពោះវៀន​, ក្រពេញ​ប្រូ​ស្តា​ត ។​
​ប្រភព​ផ្គត់ផ្គង់​វីតាមីន K
​វីតាមីន K ជួយ​ឆ្អឹង​រឹងមាំ​, ជួយ​ឲ្យ​ដំណើរការ​កកឈាម​ប្រព្រឹត្តទៅ​ល្អ និង​ជា​សារជាតិ​ប្រឆាំង​រលាក​មួយ ។ អ្នក​កើត​ជំងឺ​រលាក​សន្លាក់ គួរ​បង្កើន​ការទទួល​ទាន​ម្រះ ។ ក្រៅពីនេះ ម្រះ​នឹង​ផ្គត់ផ្គង់​បរិមាណ​ជាតិ​សរសៃ​មួយ​ដ៏​អស្ចារ្យ ។​
​ក៏ដូចជា​ផលប្រយោជន៍​របស់​ថ្នាំ​ប៉ូវ​ថ្លើម​ផ្សេងៗ​ផងដែរ​, ម្រះ​ក៏​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​, កែប្រែ​ប្រសើរឡើង​មុខងារ​របស់​ថង់​ប្រមាត់ ។ ប្រសិន​ទទួលទាន​ម្រះ​ជាប្រចាំ នឹង​បន្ថយ​បាន​ជំងឺ​ក្រិន​ថ្លើម​, រលាក​ថ្លើម​, ទល់លាមក ៕​ថថ

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya