ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូសេ១២៥ក្នុងល្បឿនលឿនជុ្រលបុកចំពាក់កណ្តាលខ្លួនក្រុងដឹកភ្ញៀវទេសចរណ៍១គ្រឿង ដែលកំពុងបើកបរឆ្លងកាត់ពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូគាប់ជាមួយរថយន្តរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៣ ស្ថិតចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោយសារបុរសម្នាក់ វ័យជាង ២០ ឆ្នាំទំនងស្រវឹងស្រា បានជិះម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1E-2464 ជិះធ្វើដំណើរ តាម បណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ដោយបានជិះយ៉ាងលឿន ខណៈដែលជិះដល់ចំណុច ផ្លូវកែងព្រះមុនីវង្ស មិនបន្ថយល្បឿនក៏បណ្តាលឲ្យជ្រុលបុកចំពាក់កណ្តាលខ្លួនរថយន្តក្រុង ដឹកភ្ញៀវទេសចរណ៍ ពណ៌សំបកពងមាន់ ពាក់ស្លាកលេខភ្នំពេញ 3A-6325ដែលកំពុងបើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ឆ្លងកាត់មុខម៉ូតូសេ125 បណ្តាលឲ្យ ម៉ូតូសេ១២៥ គាប់ជាប់គ្នាជាមួយនិងរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។
គួរបញ្ជក់ថាក្នុងហេតុការណ៍នេះបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូសេ១២៥ ត្រូវរង របួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហើយហេតុការណ៍នេះមិនបណ្តាលឲ្យទ្រព្យសម្បត្តិរបស់ភាគីទាំង ២ ត្រូវរងការ ខូចខាតទេ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយនិងនគរបាលចរាចរណ៍ខណ្ឌ៧មករា ចុះមកវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ព្រោះដោយសារក្រោយ កើតហេតុសមត្ថកិច្ចព្យាយាមសម្រប សម្រួលដែលប៉ុន្តែពួកគេនិយាយយកតែត្រូវរៀងៗខ្លួន ៕