ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានអន្តរជាតិ » អាកាសធាតុ​ត្រជាក់ នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​៦​នាក់

អាកាសធាតុ​ត្រជាក់ នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​៦​នាក់

​មនុស្ស ៦​នាក់​បាន​ស្លាប់ បើ​គិត​ចាប់តាំងពី​ថ្ងៃ​ចន្ទ រហូតមក ដល់​ព្រឹក​ថ្ងៃ អង្គារ ទី​០៨ ខែធ្នូ នេះ​ដោយសារតែ​អាកាសធាតុ​ត្រជាក់​ខ្លាំង ចាប់ផ្តើម​គ្រប ដណ្តប់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ជាពិសេស​ទៅលើ​រដ្ឋ​យូ​តា​ប្រា​ដែ​ស​នោះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​០៩ ខែធ្នូ នេះ​ទៀតថា មនុស្ស​ស្លាប់ ទាំង ៦​នាក់​ខាងលើនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​មកពី​ស្រុក ភូ​វ៉ាន់​ចាល់ របស់​រដ្ឋ យូ​តា​ប្រា​ដែ​ស ដោយសារតែ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ភ្លាមៗ​បាន​គ្របដណ្តប់​អមដោយ អ័ព្ទ ក្រាស់ និង ត្រជាក់​ខ្លាំង​បំផុត តាំងពី​ពេល​ទៀបភ្លឺ​ថ្ងៃ​ចន្ទ មកម្ល៉េះ​។

 
​គួរ​បញ្ជាក់ថា អាជ្ញាធរ​ក្នុង​តំបន់​មិនបាន​ប្រាប់​ពី​ស្ថានភាព​ច្បាស់លាស់​ដែល​នាំ​ឲ្យ​ប្រជាជន ទាំងនោះ បាត់បង់​ជីវិត​នោះទេ​គ្រាន់​គេ​សន្ម​ត់​ថា បាន​បណ្តាលមកពី​អាកាសធាតុ​ត្រជាក់​ខ្លាំង ដែល​កើតឡើង​ភ្លាមៗ នាំ​ឲ្យ​ប្រជាជន​មួយចំនួន​មិនអាច ត្រៀមខ្លួន​ទប់ទល់​ទាន់ពេលវេលា​។ ជា​រៀងរាល់​ចុងឆ្នាំ តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​តែងតែ​ទទួលរង​នូវ​អាកាសធាតុ ត្រជាក់​ខ្លាំង ដែល​បណ្តាល​ឲ្យ​មាន​ផល​លំបាក​ស្រប​ពេលដែល​ផ្លូវ​ក៏​ពិបាកធ្វើ​ដំណើរ​ថែមទៀត​៕f

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya