ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ថ្ងៃ​៩​ធ្នូ ៣​នាក់​ស្លាប់ និង ២៤​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​

ថ្ងៃ​៩​ធ្នូ ៣​នាក់​ស្លាប់ និង ២៤​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​

ភ្នំពេញ​៖ មាន​មនុស្ស ៣ នាក់ បាន​ស្លាប់ និង ២៤ នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះ ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស នា​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី របាយការណ៍​របស់ នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន ១៤ លើក បាន​បណ្តាលអោយ​មនុស្ស ចំនួន ៣ នាក់ បាន​ស្លាប់ របួសធ្ងន់ ១៦ នាក់ មាន​ស្រី ៣ នាក់ និង​របួសស្រាល ៨ នាក់ មាន​ស្រី ៣ នាក់ ដែល​បាន​បង្ក​អោយ ខូចខាត យានយន្ត ២៦ គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន ១៨ គ្រឿង រថយន្ត​ធុន​តូច ចំនួន ៤ គ្រឿង រថយន្ត​ធុន​ធំ ២ គ្រឿង និង​យាន​ផ្សេងៗ​២​គ្រឿង​។​

​មូល ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ ចរាចរណ៍​នោះ គឺ​ល្មើស​ល្បឿន ២ លើក ស្រវឹង ៣ លើក មិន​ប្រកាន់​ស្តាំ ២ លើក ប្រជែង​គ្រោះថ្នាក់ ១ លើក បត់​គ្រោះថ្នាក់​៣​លើក កត្តា​យានយន្ត ២ លើក និង​ម៉ូតូ​បុក​រថយន្ត ១ លើក​។ ក្នុងនោះដែរ អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន ១៩ នាក់​ផងដែរ​។​

​នៅក្នុង​ថ្ងៃ​ដដែល​នោះ រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព សរុប​ចំនួន ៨៩៥ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ៧៥ គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ១២៥ គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ ធុន​ធំ ២៦ គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច ចំនួន ១៥៤ គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ២៥៨ គ្រឿង ។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់ ប្រាក់​ពិន័យ​រួច នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ២៤៣ គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៦៥២ គ្រឿង​។​

​គួរ​រំលឹក ផងដែរ​ថា គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤ នេះ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស គឺមាន​ចំនួន​មនុស្ស ស្លាប់ ៥៥ នាក់ និង​អ្នករងរបួស ធ្ងន់​ស្រាល ១៦១ នាក់​ហើយ​៕
IF

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya