ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូសេ១១០ក្នុងល្បឿនលឿនជ្រុលបុកម៉ូតូFTR ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្ចាស់ម៉ូតូបង្កបានរត់គេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២០និង ១០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចសាលាបឹងត្របែក តាមបណ្តោយផ្លូវព្រះមុន្នីរវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។
មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូFTR ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BC-2788 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរវង្ស ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចមុខសាលាបឹងត្របែក ក៏ត្រូវយុជនម្នាក់ជិះម៉ូតូសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BP-5938 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនបានជ្រុលបុកម៉ូតូFTR ពីក្រោយបណ្តាលឲ្យអ្នកជិះម៉ូតូFTRដូលបោកក្បាលរងរបួសធ្ងន់ ចំណែកម្ចាស់ម៉ូតូបង្ករងរបួសស្រាល ហើយបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ៕