ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ព័ទ្ធចាប់​បាន​អ្នក​កំពុង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​បញ្ជូនទៅ​តុលាការ​ ​

សមត្ថកិច្ច​ព័ទ្ធចាប់​បាន​អ្នក​កំពុង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​បញ្ជូនទៅ​តុលាការ​ ​

ខេត្តកំពង់ឆ្នាំង​៖​ជ​នស​ង្ស​យ័​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់ត្រឡាច​ចាប់ខ្លួន​នៅ​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៤ ខណៈ​ពួកគេ​កំពុង​ប្រើប្រាស់​នៅលើផ្ទះ​មួយ​ខ្នង ស្ថិតក្នុង​ភូមិ​សាលា​លេខ​៥​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​។​ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ចោរកម្ម​ផងដែរ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ទាំងពីរ​នាក់​ខាងលើ​មាន ឈ្មោះ​អៀម​សុខ​ឡេង​អាយុ​២៨​ឆ្នាំ​រស់នៅ​ក្នុងភូមិ​សាលា​លេខ​៥​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច និង​ម្នាក់ ទៀត​ឈ្មោះ​យឿន​សុធា​រ៉ា​អាយុ​១៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ស្រុក​ជាមួយគ្នា​។​សមត្ថកិច្ច​បានអោយដឹង​បន្ថែមទៀតថា​ឈ្មោះ​យឿន​សុធា​រ៉ា​គឺជា​ម្ចាស់ផ្ទះ​និង​ជា​អ្នកផ្តល់​ទីតាំង​បំរើ​ដល់​ការប្រើប្រាស់​គ្រឿង ញៀន​។​មុន​ការបង្ក្រាប​អ្នកប្រើប្រាស់​គ្រឿងញៀន​ខាងលើនេះ​សមត្ថកិច្ច​បានទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ចង្អុលបង្ហាញ​កន្លែង​ប្រើប្រាស់​ទើប​ឈានដល់​ការបង្ក្រាប​បាន​ទាន់ពេលវេលា​និង​ដកហូត​បាន​ទូរ​សព្ទ័​ដៃ​១​គ្រឿង​កាំបិត​១​កន្ត្រៃ​១​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ប្រើប្រាស់​គ្រឿងញៀន​ទាំង​២​នាក់​ខាងលើ​បាន​សារភាពថា​ពួគគេ​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិត​ប្រាក​មែន​ដែល​ខ្លួនគេ​បាន​ទិញ​មកពី​ក្រៅ​ដើម្បី​នាំគ្នា​មកប្រើប្រាស់​នៅលើផ្ទះ​របស់​ឈ្មោះ​យឿន​សុធា​រ៉ា​ហើយ​ត្រូវ​នគរបាល​មក​ទាន់​ចាប់ខ្លួន​តែម្តង​។​
​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ទាំង​២​នាក់​នេះ​ត្រូវបាន​នគរបាល​ស្រុក​កំពង់ត្រឡាច​កសាង​សំណុំរឿង​បញ្ជូនមក​កា​រិ​យា​ល​យ័​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បន្ថែម​តាម​និតិ​វិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ធ្វើការ​ចោទប្រកាន់​និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕
​ពៅ សុខ​ហ៊ាន​
​    ​3784

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya