ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » នៅ​ថ្ងៃស្អែកនេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

នៅ​ថ្ងៃស្អែកនេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩​ខែធ្នូ​​ លោកសមរង្ស៊ីនិងលោកកឹម សុខា បានប្រកាសថា​ នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ ស្អែក​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី ដើម្បី​អបអរសាទរ​ខួប​ទី​៦៦​ឆ្នាំ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ (១០​ធ្នូ​១៩៤៨ – ១០​ធ្នូ​២០១៤) នៅ​សួនច្បារ​ការ៉ូឡា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្បែរ​វត្តភ្នំ​។​
​ នៅ​​ថ្ងៃទី​១០ ធ្នូ នោះដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​កឹម សុខា អនុប្រធាន​គណបក្ស និង​ចូលរួម​ថ្លែង​សន្ទរកថា ស្តីពី​ស្ថានភាព​សិទ្ធិ មនុស្ស នៅ​កម្ពុជា និង​ស្តីពី​ស្ថានភាព​វិវឌ្ឍន៍​នយោបាយ នៅ​កម្ពុជា នាពេល​កន្លងមក និង​ទិសដៅ​អនាគត​។​

​ សូមបញ្ជាក់ថា​ មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ ចែងថា “​ប្រជាពលរដ្ឋ​ខ្មែរ មាន​សេរីភាព ខាង​បញ្ចេញមតិ របស់ខ្លួន និង​សេរីភាព​សារព័ត៌មាន សេរីភាព​ក្នុងការ​បោះពុម្ព សេរីភាព​ខាង​ការជួបជុំ …. ប៉ុន្តែ​ការប្រើ​ប្រាស់​សិទ្ធិសេរីភាព ត្រូវ​ស្ថិតនៅក្នុង​ដែន​កំណត់ នៃ​ច្បាប់ និង​កុំ​ឲ្យ​ប៉ះពាល់​ដល់ សិទ្ធិ​អ្នកដទៃ និង​កុំ​បំពាន​ច្បាប់​”​។ ដោយឡែក មាត្រា​២០ នៃ​ច្បាប់ ស្តីពី​បាតុកម្ម ដោយ​សន្តិវិធី ចែងថា “​ក្នុងករណី​បាតុកម្ម ដោយ​សន្តិវិធី បាន​ក្លាយ ជា​អំពើហិង្សា អាជ្ញា​ធរមាន​សមត្ថកិច្ច​​ត្រូវ​ចាត់វិធានការ សមស្រប ដើម្បី​ទប់ស្កាត់ និង​ប​ញ្ឃ​ប់​បាតុកម្ម​នេះ ជាបន្ទាន់​”៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya