ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចាប់ចោរ​កាច់ក​ម៉ូតូ​ម្នាក់ នៅក្បែរ​សណ្ឋាគារ​ផ្កា​រាំ ទឹក​រាំ

ចាប់ចោរ​កាច់ក​ម៉ូតូ​ម្នាក់ នៅក្បែរ​សណ្ឋាគារ​ផ្កា​រាំ ទឹក​រាំ

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​ចាំ​បក្ខពួក​របស់ខ្លួន ដែល​ចូល ទៅ​កាច់ក​ម៉ូតូ របស់​ប្រជាពលរដ្ឋ នៅក្បែរ សណ្ឋាគារ​ផ្ការាំទឹករាំ សង្កាត់​វាលវង់ ខណ្ឌ ៧​មករា កាលពី​វេលា​ម៉ោង ប្រមាណ​១២​ថ្ងៃ ត្រង់ ទី​៩ ខែធ្នូ ឆ្នាំ​២០១៤​នេះ ត្រូវ​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ឡោមព័ទ្ធ វាយ​ឡើង​ទក់​សាច់ រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

 
​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនេះ ជា​អ្នក​ចាំ​ម៉ូតូ រីឯ​បក្ខពួក​ម្នាក់ទៀត ចូលទៅ​ធ្វើ​សកម្មភាព កាច់ក​ម៉ូតូ ប៉ុន្ដែ​ត្រូវ​ជនរងគ្រោះ​ដឹង​ទាន់ ស្រែក​ឆោឡោ បង្កឱ្យមាន​ការភ្ញាក់ផ្អើល រហូត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ ចេញមក​ជួយ​អន្ដរាគមន៍ ហើយ​ឡោមព័ទ្ធ ចាប់បាន​ជនសង្ស័យ​រូបនេះ ខណៈដែល​ជនដៃដល់​ជា​អ្នក​កាច់ក​ម៉ូតូ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព ។​

 
​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ មួយគ្រឿង ម៉ាក​សេ​១២៥  ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ ភ្នំពេញ 1CR-2040 ។​

 
​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវបាន​ឃុំ ខ្លួន និង​ធ្វើការ​សួរនាំ​នៅ​ប៉ុស្ដិ៍នគរបាល​វាល វង់ ដើម្បី​ចាត់ការ​បន្ដ តាមផ្លូវ​ច្បាប់​៕g

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya