ភ្នំពេញ ៖ នៅថ្ងៃ០៩ ខែធ្នូ សមត្ថកិច្ចបានបញ្ជូនជនត្រូវចោទឈ្មោះ ហុង កាលីឌីន មកតុលាការដើម្បីធ្វើការសាកសួរបន្ថែម ជុំវិញការចោទប្រកាន់ពីបទ សម្លាប់សង្សារជានិស្សិតវ៉ាន់ដា កាលពីកន្លងមក ។ គិតត្រឹមម៉ោង១០និង៥០នាទីព្រឹកនេះ ចៅក្រមស៊ើបសួរ លោក ស្វាយ តុញ ពុំទាន់បញ្ចប់ការសាកសួរ នៅឡើយទេ ។
ជនត្រូវចោទ ឈ្មោះហុង កាលីឌីន អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ១០៤ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរអចិន្រៃ្តយ៍ ជាងជុសជុលកុំព្យូទ័រនិង ជាមន្ត្រី នគរបាលទើបប្រលងជាប់ ត្រូវបានតុលាការចោទប្រកាន់ ចំនួន ៣បទល្មើស គឺ បទឃាតកម្ម បទប្រើប្រាស់គ្រឿងញៀន និង បទកាន់កាប់ អាវុធខុសច្បាប់ ។
ជនត្រូវចោទ ហុង កាលីឌីន ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាម បណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បន្ទាប់ពីសាកសពនារី រងគ្រោះឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សាជ្រោយចង្វា ៕
» ព័ត៌មានជាតិ » បញ្ជូនឃាតកសម្លាប់និស្សិតវ៉ាន់ដា មកតុលាការ