ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » រថយន្ត​​រ៉ង​រ៉ូ​វែ​បើក​​លឿន​ជ្រុល​​បុក​ម៉ូតូ​វីវ៉ា ​

រថយន្ត​​រ៉ង​រ៉ូ​វែ​បើក​​លឿន​ជ្រុល​​បុក​ម៉ូតូ​វីវ៉ា ​

ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក​រ៉ង​រ៉ូ​វែ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​វិ​វ៉ា​មួយគ្រឿង ជិះ​ដោយ​បរ​សម្នាក់ ដែល​កំពុង​ឆ្លងផ្លូវ យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៣​នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​ន​រោ​ត្ត​កែង​ផ្លូវ
២៤២ ក្នុង សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។
​    ​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វិ​វ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​តាកែវ​1A-7034​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ន​រោ​ត្ត​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​រ៉ង​រ៉ូ​វែ មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2U-7327 មួយគ្រឿង ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​២៤២ ក្នុងទិសដៅ​ពី​លិចទៅ​កើត​បាន​ជ្រុល​បុក​ម៉ូតូ​ប៉ើង​ជាង​១០ ម៉ែត្រ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ របួសធ្ងន់ និង​ម៉ូតូ​ខូចខាត​ទាំងស្រុង ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ធ្លាក់​កាង​។
​    ​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​មន្ទីរពេទ្យ រង់ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​វាស​វែង​ម៉ូតូ​ហើយ​និង​រថយន្ត យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​នគរបាល​ខ​ណ្ឌ​ដូនពេញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya