ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ថ្ងៃទី​៨ ខែធ្នូ ៤០​នាក់​បាន​ស្លាប់ និង​របួស ​

ថ្ងៃទី​៨ ខែធ្នូ ៤០​នាក់​បាន​ស្លាប់ និង​របួស ​

ភ្នំពេញៈ តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អ​គ្ក​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ១៨​លើក យប់​៨​លើក​, បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៨​នាក់ (​ប្រុស​) របួសធ្ងន់ ២២​នាក់ (​ស្រី​៥​នាក់​),​និង របួសស្រាល ១២​នាក់ (​ស្រី​៣​នាក់​)​។​
​យោងតាម​គេហទំព័រ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៨​លើក​នេះ​បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប​២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៧​គ្រឿង​, រថយន្ត ធុន​តូច​ចំនួន​៤​គ្រឿង​,​យាន​ផ្សេងៗ​២​គ្រឿង​, និង​ថ្មើរជើង​៣​នាក់​។​
​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​ល្មើស​ល្បឿន ៧​លើក​,​ស្រវឹង​២​លើក​,​មិន​គោរព​សិទ្ធ​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង គ្រោះថ្នាក់​១​លើក​,​បត់ គ្រោះថ្នាក់​១​លើក​, ក្មេង​រត់​ឆ្លងផ្លូវ​១​លើក​,​បញ្ហា​សុខភាព​១​លើក និង​កត្តា​យានយន្ត​១​លើក​។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន ២៤​នាក់ (​យប់​១៣​នាក់​)​។​
​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​ប្រចាំ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន​៤២០ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ៦០​គ្រឿង​, រថយន្ត​ដឹក អ្នកដំណើរ​ធុន​តូច ១២៥​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន ៧៨​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៥៧​គ្រឿង​។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន ១៤​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៣៥៧​គ្រឿង​និង នៅ​នាយកដ្ឋាន សណ្តាប់ធ្នាប់​៤៩​គ្រឿង​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya