ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » សំណង់​បុរី​999​និង​ខុន​ដូ​ត្រូវបាន​ផ្អាក​ការសាងសង់​កម្មករសំណង់​ថា​គ្មាន​អ្នកទទួលខុសត្រូវ ​

សំណង់​បុរី​999​និង​ខុន​ដូ​ត្រូវបាន​ផ្អាក​ការសាងសង់​កម្មករសំណង់​ថា​គ្មាន​អ្នកទទួលខុសត្រូវ ​

ភ្នំពេញ ៖ សំណង់ និង​ខុន​ដូ​របស់​បុរី​999​ត្រូវបាន​ផ្អាក​ការសាងសង់​ធ្វើ​ឲ្យ​មេការ​ទទួល ម៉ៅការ​និង​ក្រុម កម្មករសំណង់​ត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ ដោយ​កម្មករ​ខ្លះ​និយាយថា​គ្មាន​អ្នកទទួលខុសត្រូវ​ក្រោយពី​លោក​ឧកញ៉ា ថោង សា​រ៉ា​ត បាន​រត់គេចខ្លួន​ពី​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច​ពាក់ ព័ន្ធ​នឹង​ករណី​ជា​មេក្លោង​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​បុរស​ម្នាក់​ជា​មេការ​សំណង់​នៅក្នុង បុរី​999​ក្បែរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​សូម​មិន​ប្រាប់ ឈ្មោះ​បានបញ្ជាក់​ឲ្យ​ដឹងថា សំណង់​បុរី​999​និង​ខុន​ដូ​ជាច្រើន​កន្លែង​របស់លោក ថោង សារ៉ាត់ ត្រូវបាន​ផ្អាក​ការសាងសង់​ទាំងអស់ ក្រោយពី​ម្ចាស់​បុរី​មាន​បញ្ហា​។ បុរស​ជា​មេការ​សំណង់​បន្តថា ជាក់ស្តែង​សំណង់​បុរី​999​ក្បែរ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​ទើបតែ​ចាប់ផ្តើម​បុកគ្រឹះ​នោះ​ត្រូវបាន​ផ្អាក​ការសាងសង់​ហើយ ចំណែក​ម្ចាស់​គ្រឿងចក្រ​ក៏​ដក​ទៅវិញ​អស់ហើយ​ដែរ​។​
​ប្រភពពី​អតិថិជន​ម្នាក់​ដែល​បាន​កក់​ប្រាក់​ទិញ​ផ្ទះ​ក្នុង​បុរី​999​ក៏ បាន សម្តែង​ក្តីបារម្ភ​ថា គាត់​អាច​ដក​ប្រាក់​កក់​បាន​មកវិញ​ដូចម្តេច​បាន ហើយ​ទៅ​ដក​ប្រាក់​ពី​អ្នក ណា​។ ប្រភពពី​អតិថិជន​ដដែល​បន្តថា មិនមែន​តែ​រូបគាត់​ម្នាក់​ប៉ុណ្ណោះ​ទេ គឺមាន​មនុស្ស​ជាច្រើន​នាក់ ផ្សេងទៀត​ក៏​ដូច​គាត់​ដែរ​កំពុង​ព្រួយបារម្ភ​ក្នុង​បញ្ហា​នេះ​។​
​ក្រោយពី​សមត្ថកិច្ច​វែកមុខ​ឃាតក មិនមែន​មានតែ​អតិថិជន​ម្នាក់​ទេ ដែល​បាន​សម្តែង​ក្តីបារម្ភ​ពី​ការ​កក់​ប្រាក់​ទិញ​ខុន​ដូ ផ្ទះល្វែង ផ្ទះ​វីឡា នៅក្នុង​បុរី​999​របស់លោក​ថោង សារ៉ាត់ ដែលជា​មេខ្លោង​ក្នុង​រឿង​ឃាតកម្ម​នេះ ហើយ​តទៅ​មុខ​តើ​មាន​អ្នកទទួលខុសត្រូវ​ចេញមុខ​ដោះ ស្រាយ​ដែរឬទេ​? ព្រោះថា​ទាំង​ម្ចាស់​បុរី​ទាំង​ឪពុកម្តាយ​សុទ្ធតែជា​អ្នកពាក់ព័ន្ធ​ក្នុង ករណី​ឃាត​កម្មនេះ​៕
4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya