ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » លោក លឹម គានហោ ទទួល​ខ្សែក្រវ៉ាត់​ខ្មៅ ថ្នាក់​៥​ដាន់ ​

លោក លឹម គានហោ ទទួល​ខ្សែក្រវ៉ាត់​ខ្មៅ ថ្នាក់​៥​ដាន់ ​

ភ្នំពេញ ៖ លោក លឹម គានហោ កាល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ បានទទួល​ការបំពាក់​ខ្សែក្រវាត់​ខ្មៅ «​ថ្នាក់​៥​ដាន់​»  ក្រោម​អធិបតី​ក្នុង​ពិធី​បំពាក់​ខ្សែក្រវ៉ាត់​ខ្មៅ​ពី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាករ​កា​រ៉ា​ត​តេ​ដូ​កម្ពុជា និង​ថ្នាក់ដឹកនាំ លេខា​ទី​២​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា រួមទាំង សិស្សសាលា​កា​រ៉ា​តេ កម្ពុជា​ជាច្រើន​នាក់​ទៀត ។​
​លោក លឹម គានហោ កាលពី​ឆ្នាំ​២០១៣​កន្លងទៅ បានទទួល​ការបំពាក់ ខ្សែក្រវ៉ាត់​ខ្មៅ ថ្នាក់​៤​ដាន់ ហើយ​នៅ​ឆ្នាំនេះ ក្រោយ​បញ្ចប់​ការ​ហ្វឹក​ហ្វា​ត់​បន្ថែម លោក​ក៏​ទទួល បាន​ខ្សែក្រវ៉ាត់​ខ្មៅ មួយ​ដាន់​ទៀត ឡើងដល់​ថ្នាក់​៥​ដាន់​តែម្តង​។​
​ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រុន ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់​២​ដាន់​, លោក ស៊ិន វុទ្ធី អគ្គនាយក​ក្រសួង ធនធានទឹក និង​ឧតុនិយម ទទួលបាន​ការបំពាក់​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់​១​ដាន់​៕
612

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya