ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ពីលើម៉ូតូចូលក្រោមកង់រថយន្តកុងតឺន័រ ត្រូវរថយន្តកុងតឺន័រកិនចំមួយចំហៀងខ្លួនរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែតៃកុងរថយន្តឈប់រថយន្តបើកទ្វាររត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០នាទីយប់ ថ្ងៃទី ៨ធ្នូ ២០១៤ នៅលើកំណាត់ផ្លូវបេតុងលេខ១៤៤ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
» ព័ត៌មានជាតិ » ស្រវឹងធ្លាក់ពីលើម៉ូតូ ឡានកុងតឹន័រកិនមួយចំហៀងខ្លួន