ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល របស់ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៤ នេះដោយចោទប្រកាន់ពីបទប៉ងធ្វើមនុស្សឃាត ដោយចេតនា ដែលបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៤នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខណៈដែលមានទំនាស់រឿងមិន
ចែកប្រាក់កម្រៃពីការដឹកឥដ្ឋ ។
លោក ទេព សារ៉ាត់ នាយនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ នុល សុជា អាយុ៤៨ឆ្នាំមានទីលំនៅភូមិផ្សារត្រាច ឃុំលង្វែក ធ្វើជាកម្មករឡឥដ្ឋ ចំណែកជនងរងគ្រោះមានឈ្មោះ សិ ដាណុច អាយុ៣៣ឆ្នាំជាកម្មករបើករថយន្តដឹកឥដ្ឋអោយគេនៅភូមិឃុំកើតហេតុខាងលើ ។
លោកបានបន្តថា រវាងជនសង្ស័យ និងជនរងគ្រោះខាងលើកន្លងមក តែងចែកលុយគ្នាពេលដឹកឥដ្ឋអោយគេ ហើយម្ចាស់គេអោយថ្លៃកម្រៃក្រៅ បន្ថែម ។ នៅថ្ងៃកើតហេតុ ពួកគេទាំង២នាក់បានដឹកឥដ្ឋអោយគេ ហើយពេលត្រឡប់មកវិញអ្នកទិញឥដ្ឋ បានអោយកម្រៃឈ្នួលក្រៅចំនួន២០ដុល្លារ ។ លុះពេលត្រឡប់មកឡឥដ្ឋវិញ ជនសង្ស័យ បានទៅទារប្រាក់ចំណែកកម្រៃក្រៅដែលម្ចាស់ឥដ្ឋអោយ តែជនរងគ្រោះមិនព្រមអោយទើបមានការឈ្លោះប្រកែកគ្នា ហើយពេលនោះឈ្មោះ នុល សុជា បានស្ទុះទាញ យកកាំបិតផ្គាក់ដេញកាប់ឈ្មោះ សិ ដាណុច ជាអ្នកបើករថយន្តរត់ពេញដី។ពេលនោះដោយកាប់ជន រងគ្រោះមិនបាន ជនសង្ស័យក៏បានទៅកាប់អាគុយរបស់ជនរងគ្រោះបណ្តាលអោយខូច ហើយភ្លាមៗនោះដែរម្ចាស់ឡឥដ្ឋបានទូរស័ព្ទហៅមន្ត្រីនគរបាលមូលដ្ឋានមកធ្វើការចាប់ឃាត់និងដកហូតកាំបិតជាវត្ថុតាងបញ្ជូនមកកានអធិការដ្ឋានគរបាលស្រុកកំពង់ត្រឡាចដើម្បីកសាងសំណុំរឿងតាមនីតិវិធិច្បាប់ ។
បើតាមការនិយាយរបស់ស្ត្រីជាប្រពន្ឋ បានប្រាប់ទៅប៉ូលីសថា ប្តីគាត់ជាមនុស្សសសៃប្រាសាទទេ តែមន្ត្រីនគរបាលបាននិយាយថាមិនមានលិខិតបញ្ជាក់ពីគ្រូពេទ្យថា ជនសង្ស័យខាងលើជា មនុស្ស សៃប្រាសាទឡើយ ហើយបានបញ្ជូនជនសង្ស័យទៅតុលាការតាមផ្លូវច្បាប់៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ខឹងមិនចែកប្រាក់ធីប២០ដុល្លារកម្មករឡឥដ្ឋដេញកាប់អ្នកបើកររថយន្ត ក្លាយជាអ្នកទោសប៉ងធ្វើមនុស្សឃាត