ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » បើ​ឡាន​ធុន​ធំ​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ដាច់​ហ្វ្រាំង​ជ្រុល​បុក​រះ​ម៉ូតូ​៦​គ្រឿង និង រថយន្ត​៣​គ្រឿង និង​ស្លាប់​បុរស​ម្នាក់​នឹង​កន្លែង​

បើ​ឡាន​ធុន​ធំ​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ដាច់​ហ្វ្រាំង​ជ្រុល​បុក​រះ​ម៉ូតូ​៦​គ្រឿង និង រថយន្ត​៣​គ្រឿង និង​ស្លាប់​បុរស​ម្នាក់​នឹង​កន្លែង​

​ភ្នំពេញ ៖ បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ និង​យុវជន​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​បុរស​ម្នាក់​បើករថយន្ត ហ៊ី​ណូ​ដឹក​ដី​ធុន​ធំ​មួយគ្រឿង ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ដាច់​ហ្វ្រាំង​ជ្រុល​បុក​រះ​ម៉ូតូ​៦​គ្រឿង និង រថយន្ត​៣​គ្រឿង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥ ល្ងាច ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ត្រើយ​ខាងកើត​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិត​តាម​ប​ណ្តោ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ។​
​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើ​មានឈ្មោះ ជុំ យឿន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប មាន​ស្រុកកំណើត នៅ​ភូមិ​សំរោង ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ។​
​នៅ​មុនពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​ហ៊ី​ណូ​ដឹក​ដី​ធុន​ធំ​មួយគ្រឿង ពណ៌​ត្រេអ៊ី បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហម អឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​និ​រោ​ធិ៍ ខណ្ឌ​ច្បារអំពៅ បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី បំណង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ខណៈ​មកដល់​ចំណុច​ត្រើយ​ខាងកើត​ស្ពាន ស្រាប់តែ​រថយន្ត​ត្រូវ​ដាច់​ហ្វ្រាំង បណ្តាលឱ្យ​ជ្រុល​ល្បឿន ចុះមក​ក្រោម បុក​រះ​ម៉ូតូ​ចំនួន​៦​គ្រឿង និង រថយន្ត​បី​គ្រឿង ដែល​រួមមាន​រថយន្ត​កាមរី​បា​ឡែ​ន រថយន្ត​ណា​វ៉ា​រ៉ា និង​រថយន្ត​ឡង់​គ្រី​ស័​រ បណ្តាលឱ្យ​បុរស​ម្នាក់​ដែលជា​ម្ចាស់​ម៉ូតូ​សង់​មួយគ្រឿង​ក្នុង​ចំនួន ម៉ូតូ​ទាំង​៦​គ្រឿង​ដែល​ត្រូវ​រថយន្ត​បង្ក​បុក​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​ស្លាប់​នៅ នឹង​កន្លែងកើតហេតុ​ភ្លាមៗ និង​យុវជន​ម្នាក់​ត្រូវ​រងរបួស​ស្រាល ចំណែក​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​អូស​ម៉ូតូ​របស់​បុរស រងគ្រោះ​ជាង ៥០​ម៉ែត្រ ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ទើប​មិនអាច​បន្តដំណើរ​ទៅមុខទៀត​បាន ។ ចំណែក​ម៉ូតូ​ទាំង​៦​គ្រឿង និង​រថយន្ត​៣​គ្រឿង រួមទាំង​រថយន្ត​បង្ក​ត្រូវ​រង​ការខូចខាត ។  ហើយ​ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅនឹងកន្លែង​កើត ហេតុ​ភ្លាមៗ ។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ ជាមួយ​ជំនាញ​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង និង​ស្ទូច​យក​ទាំង​ម៉ូតូ និង​រថយន្ត​ជនរងគ្រោះ​ទាំង​៩​គ្រឿង រួមទាំង​ឃាត់​ទាំង​អ្នកបើករថយន្ត​បង្ក​និង​រថយន្ត ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះ ស្រាយ​តាមផ្លូវ​ច្បាប់ ៕

b69efaac-ce7c-479b-a83d-32569f23d83d2654326

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya