ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » សន្និបាត​សមាគម​អាចារ្យ​ខ្មែរ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដើម្បីអោយ​អាចារ្យ​ទូទៅ​យល់ដឹង​ពី​ ​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​និង​ចូលរួម​អភិរក្ស​វប្បធម៌​ប្រពៃណីជាតិ​ ​

សន្និបាត​សមាគម​អាចារ្យ​ខ្មែរ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដើម្បីអោយ​អាចារ្យ​ទូទៅ​យល់ដឹង​ពី​ ​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​និង​ចូលរួម​អភិរក្ស​វប្បធម៌​ប្រពៃណីជាតិ​ ​

ខេត្តកំពង់ឆ្នាំង​៖ “​ដើម្បី​យល់ដឹង​ពី​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​និង​ចូលរួម​អភិរក្ស​អភិវឌ្ឍន៍​វប្បធម៌​ប្រពៃណីជាតិ​ទំនៀម​ទំលាប់​ខ្មែរ​យើង​អោយបាន​គង់​វង់​ទើប​ស​ម្រ​ច​ធ្វើ​សន្និបាត​ថ្ងៃនេះ​”   ព្រះ​តេជគុណ​ព្រហ្ម​នរៈ​សិ​ដ្ឋ​ព្រះ​វិន័យធរ​អនុគណ​ក្រុង​កំពង់ឆ្នាំង​បាន​មាន​សង្ឃដីការ បែបនេះ​ក្នុងឱកាស​សន្និបាត​មួយ​ដែល​
​បាន​ព្រ​ព្រឹ​ត្ត​ឡើង​នៅក្នុង​វត្ត​អារញ​ធិ​តា​រាម ស្ថិតក្នុង​ភូមិ​អារ​ញ្ញា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំ កាល​ព្រឹក​ថ្ងៃទី​០៨​ខែធ្នូ​ឆ្នាំ​២០១៤​ក្រោម​ព្រះ​អធិបតេយ្យភាព​យ​ព្រះ​មេគណ​ខេត្ត​និង​មានការ​ចូលរួម​ពី​ព្រះសង្ឃ​​គណៈកម្មាការ​អាចារ្យ​ខ្មែរ​ប្រចាំ​ស្រុក​ក្រុង​ទាំង​៨​ចំនួន​១៨០​អង្គ​/​នាក់​។​
​    ​ព្រះ​តេជគុណ​ព្រហ្ម​នរៈ​សិ​ដ្ឋ មាន​សង្ឃ​ដិ​ការ​បន្តថា​សន្និបាត​សមាគម​អាចារ្យ​ខ្មែរ​ប្រចាំខេត្ត​កំពង់ឆ្នាំង​លើក​ទី​១​នា​ថ្ងៃនេះ​គឺ​ក្នុង​គោលបំណង​បង្កើតអោយមាន​ចំណងមិត្តភាព​សាមគ្គីភាព​កាន់តែ​រឹងមាំ​និង​ជួយ​ឧបត្ថម្ភគ្នា​ទៅវិញទៅមក​អប់រំ​អាចារ្យ​ខ្មែរ​ទូទៅ​អោយ​យល់​ពី​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​និង​ចូលរួម​អភិរក្ស​អភិវឌ្ឍ​វប្បធម៌​ប្រពៃណី​ទំនៀម​ទំលាប់​ដើម្បី​លើក​កំពស់​គុណធម៌​សីលធម៌​សុជីវធម៌​និង​ខ្លឹមសារ​ព្រះធម៌​ក្នុង​ពិធី​បុណ្យទាន​ទម្រង់​អាពាហ៍ពិពាហ៍​និង​ក្នុង​វិធី​កម្ម​ផ្សេងៗ​ក្នុង​វិស័យ ព្រះពុទ្ធសាសនា​។​ដើម្បីអោយ​មានការ​ស្រុះស្រួល​គ្នា​រវាង​អាចារ្យ​និង​ម្ចាស់​ដើមការ​ក្នុងការ​ក្នុងពេល​ប្រតិបត្តិ​និង​ប្រារព្វ​កម្ម​ពិធី​ផ្សេងៗ​ចូលរួម​តម្រង់​ទិសដៅ​នៃ​ការដឹកនាំ​គោរព​តាមរបៀប​របប​ទំនៀម​ទំលាប់​ប្រពៃណី​របស់​ខ្មែរ​ប្រមូល​ចងក្រង​ស្រាវជ្រាវ​ទំនៀម​ទំលាប់​និង​ឯកសារ​ចាស់ៗ​នៅតាម​វត្ត​អារាម​និង​តាមរយៈ​ចាស់ព្រឹទ្ធាចារ្យ​បង្កើន​ការអប់រំ​ដល់​អាចារ្យ​អាចារ្យ​នី​ធ្វើជា​គ្រូ​បង្គោល​ក្នុង​ការអប់រំ​ស្រទាប់​យុវជន​និង​កុមារ​អោយ​យល់ច្បាស់​ពី​តម្លៃ​ដ៍​វិសេសវិសាល​នៃ​វប្បធម៌​ប្រពៃណី​និង​ទំនៀម​ទំលាប់​ខ្មែរ​ដែលជា​អត្តសញ្ញាណ​របស់​ជាតិ​ហើយ​ចូលរួម​ថែរ​រក្សា​លើកតម្កើង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​និង​កាត់បន្ថយ​ឥទ្ធិពល​វប្បធម៌​អវិជ្ជមាន​ពី​បរទេស​។​
​    ​លោក​វ៉ាន់​សុ​ទ្ធី​អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​ថ្លែងថា​សកម្មភាព​ដែល​យើង​បានធ្វើ​នេះ​បង្ហាញអោយឃើញ​ច្បាស់​នូវ​កាយវិការ​ទទួលខុសត្រូវ​និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​ប្រពៃណី​ទំនៀម​ទំលាប់​វប្បធម៌​អរិយធម៌​និង​សាមគ្គីភាព​ដ៍​យូរលង់​របស់​ដូនតា​ខ្មែរ​យើង​។​សម្បត្តិ​ធនធាន​និង​កេរ្តិ៍មរតក​ទាំងនេះ​គឺជា​មូលធនសង្គម​ដ៍​ចាំបាច់​និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ការកសាង​សង្គម​កម្ពុ​ជាមួយ​ដែលមាន​កោសិកា​ផ្សារភ្ជាប់​ដ៍​រឹងមាំ​ដោយមាន​ប្រជាជន​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ច្បាស់លាស់​អំពី​វប្បធម៌​ប្រពៃណី​របស់​ជាតិ​ខ្លួន​រស់នៅក្នុង​ជីវភាព​ថ្លៃថ្នូរ​សុខសន្តិភាព​មាន​សុ​ខុ​ដុមរ​មនា​និង​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​និង​វិបុលភាព​៕
​ពៅ សុខ​ហ៊ាន​a4a1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya