ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » លោក​អភិបាលខេត្ត​បញ្ជា​អោយ​បញ្ឈប់​សកម្មភាព​កកាយ​ដី​គ្រួស​ក្រហម​របស់​ក្រុមហ៊ុន​មួយ​ ​គ្មាន​ច្បាប់​អនុញ្ញាត សង្ស័យថា​មានការ​ឃុបឃិត​ពី​មន្ទីរជំនាញ​ ​

លោក​អភិបាលខេត្ត​បញ្ជា​អោយ​បញ្ឈប់​សកម្មភាព​កកាយ​ដី​គ្រួស​ក្រហម​របស់​ក្រុមហ៊ុន​មួយ​ ​គ្មាន​ច្បាប់​អនុញ្ញាត សង្ស័យថា​មានការ​ឃុបឃិត​ពី​មន្ទីរជំនាញ​ ​

ខេត្តកំពង់ឆ្នាំង​៖ លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចាត់តាំង​អោយ​លោក​អភិបាលរង​ខេត្ត​​ចំនួន​៣​រូប ចុះទៅ​ផ្អាក​សកម្មភាព​ជាបន្ទាន់ ការជីក​កកាយ​យក​ដី​គ្រួស​ក្រហម​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​ដែល​គ្មាន​អាជ្ញា​ប​ណ្ណ័ និង​ច្បាប់​ត្រឹមត្រូវ​បន្តិច​សោះ បានធ្វើ​សកម្មភាព​ជីក​កកាយ​យក​ដីក្រហម​ដឹក​
​តាម​រថយន្ត​ស្ទើ​រូងដី​យកទៅដាក់​សា​ឡង់​រាប់ម៉ឺន​គូប នៅ​ចំណុច ភូមិ​ព្រែក​សាលាឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ ដើម្បី​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ ។​
​    ​លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ទាំងបី​រូប មាន​លោក​ហ៊ី​ណាត​,​លោក​អ៊ុន​សំ​អ៊ុ​ល​,​និង​លោក​ចេង​ញ៉ា​ន់​,​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ បាន​ដឹកនាំ​ក្រុមការងារ​សមត្ថកិច្ច​ចំរុះ ចុះទៅពិនិត្យ​ដល់​​ទីតាំង​ធ្វើ​អាជីវកម្ម​ខាងលើនេះ ហើយ​បាន​ពិនិត្យឃើញថា គឺ​គ្មាន​ច្បាប់​បទដ្ឋាន​អ្វី​អោយបាន​ត្រឹមត្រូវ​​បន្តិច​សោះ​មាន​ត្រឹមតែ លិខិត​កិច្ចសន្យា​មួយច្បាប់​ចុះ​ថ្ងៃទី​០៦​ខែមិថុនា​ឆ្នាំ​២០១៤​របស់​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ​លោក​ពៅ​មុនី​ជាតិ​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ទី​៧​សង្កាត់​បឹងរាំង​ក្រុងភ្នំពេញ ដោយមាន​ចំណារ ឯកភាព និង​ចុះហត្ថលេខា​ដោយ​លោក​អ៊ុក​រស់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​រ៉ែ​ខេត្ត​បាន​អនុញ្ញាតិ​អោយ​ក្រុមហ៊ុន​ខាងលើនេះ​គាស់កកាយ​និង​ដឹកជញ្ជូន​ដី​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្តកំពង់ឆ្នាំង​ដោយ​សេរី​មិនមាន​ការឯកភាព​ពី​ថ្នាក់លើ​បន្តិច​ណា​ឡើយ​។ ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​យ៉ាងច្រើន និង​គ្មាន​ច្បាប់​​ទម្លាប់​អ្វី​ផង​នោះ ក្រុម​គណៈកម្មការ​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត​ទាំង​៣​រូប​បានសម្រេច​ឃាត់​សកម្មភាព​របស់​ក្រុមហ៊ុន​ខាងលើនេះ​តែម្តង​ដោយបាន​តំរូវអោយ​ក្រុមហ៊ុន​ត្រូវមាន​ច្បាប់​ត្រឹមត្រូវ​ជាមុន​ទើប​អាច​អនុញាតិ​អោយ​បន្តធ្វើ​អាជីវកម្ម​បន្តទៀត​។
​    ​ពាក់​ព​ន្ឋ័​និង​បញ្ហា​ខាងលើនេះ លោក អ៊ុក រស់ ដែល​សង្ស័យថា​បានទទួល​លាភសក្ការៈ​ពី​ក្រុម​​ហ៊ុន​ខាងលើនេះ បាន​បំភ្លឺថា​ពេលនេះ​គ្រប់​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​មាន​ជលផល​បរិស្ថាន​មេព្រៃ​និង​អាជ្ញាធរ​ស្រុក​ខេត្ត​បាន​បង្កើត​គណៈកម្មាការ​បាតុភាព​សេដ្ឋកិច្ច​ខេត្ត​មួយ​ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​នៅ​កន្លែង​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នោះ​នៅក្នុង​តំបន់​ខាងលើ​ប្រសិនបើ​ពិនិត្យឃើញថា​ការធ្វើ​អាជីវ​កម្មនេះ​មាន​ផលប៉ះពាល់​នោះ​គណៈកម្មការ​បាតុភាព​សេដ្ឋកិច្ច​ខេត្ត​នឹង​បញ្ឈប់​ការធ្វើ​អាជីវ​កម្មនេះ​តែម្តង​តែបើ​ពុំមាន​ផលប៉ះពាល់​ទេនោះ​គណៈកម្មការ​នឹង​អនុញាតិ​អោយធ្វើ​អាជីវកម្ម​បន្តទៀត​ប្រសិន បើ​ក្រុម​ហ៊ុម​នោះ​មាន​អាជីវកម្ម​ត្រឹមត្រូវ​។​
​    ​សូម​រំ​ឮ​កថា កន្លងទៅ​អាជ្ញាធរ​ស្រុក បាន​ដឹកនាំ​មន្ត្រី​ចំរុះ​របស់​ស្រុក ចុះ​ទៅសុំ​ពិនិត្យមើល​ច្បាប់​​ទម្លាប់ និង​សុំ​ផ្អាក​ការជីក​ក​ការ​ដី​នេះ​ម្តង​ជា​២​ដង​រួចមកហើយ​តែ​ត្រូវ​មេការ​របស់​ក្រុមហ៊ុន​នេះ ប្រើពាក្យ​សំដី​ដូច​យក​មេឃ​ទ្រាប់​អង្គុយ​មិនដឹង​អាងខ្នង​ថ្នាក់​ណា​ទេ ហើយ​មិន​ព្រមស្តាប់​អាជ្ញាធរ​ស្រុក​ឡើយ ទើប​​អាជ្ញាធរ​ស្រុក​រាយការណ៍​ទៅ​លោក​អភិបាលខេត្ត ហើយ​ទើប​មាន​ចំណាត់ការ​បែបនេះ​។​
​    ​ប្រជាពលរដ្ឋនៅក្នុង​ចំណុច​ខាងលើ​បានអោយ​អ្នកយកព័ត៌មាន​ដឹងថា​នៅ​ចំណុច​ភ្នំ​តូច​ជាប់​និង​ភ្នំ​ព្រះ​ដែល​ក្រុមហ៊ុន​ខាងលើនេះ​បានគាស់​កកាយ​ដីភ្នំ​ស្ទើរតែ​រលាយ​កូនភ្នំ​មួយ​ទៅហើយ​ដែល​ករណីនេះ​ពួកគាត់​យល់ថា​ជា​រឿង​មិនគួរ​អោយមាន​ឡើយ​ដោយ​ពួកគាត់​សំណូមពរ​ដល់​គណៈកម្មកា​រ​បាតុភាព​សេដ្ឋកិច្ច​ខេត្ត​មេត្តាជួយ​ទប់ស្កាត់​ការជីក​គាស់កកាយ​កូនភ្នំ​តូច​ខាងលើនេះ​ផង​៕ ពៅ សុខ​ហ៊ាន​DSC09023DSC09048

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya