ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការឃាត់ខ្លួនជនជាតិឡាវម្នាក់ រួមនិងខ្មែរ៣នាក់ទៀត ជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៨-៧ ធ្នូ ២០១៤ ស្ថិតនៅភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ជនសង្ស័យឈ្មោះម៉ាត់ វិសាល អាយុ៣៤ឆ្នាំ ជាកសិករ រស់នៅភូមិក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ឆែកឆេរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៦គ្រាប់ ។ ក្រោយការសាកសួរជនសង្ស័យខាងលើបានឆ្លើយថា ខ្លួនបានទិញពីឈ្មោះចន រុំ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរវ៉ាត់ ក្នុងមួយគ្រាប់តម្លៃ១ម៉ឺនរៀល ក្នុងគោលបំណងយកទៅជក់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ចំណែកនៅថ្ងៃទី៧ ធ្នូ ២០១៤ កម្លាំងបានចុះប្រតិបត្តិការបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ទៀត បញ្ជូនមកស្នងការដ្ឋាន ក្នុងនោះ១-ឈ្មោះចន រុំ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរវ៉ាត់ ជាអ្នកចែកចាយផ្ទាល់ ២-ឈ្មោះសៃ ដូង ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរវ៉ាត់ ជាអ្នកពាក់ព័ន្ធ និង៣-ឈ្មោះខាំម៉ានី ប៉ារ៉ាត់សាថង ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិឡាវ រស់នៅភូមិវ៉ើនខាម ស្រុកខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ជាអ្នកពាក់ព័ន្ធចែកចាយថ្នាំញៀន ។
» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ជនជាតិឡាវម្នាក់ និងខ្មែរ៣នាក់ករណីប្រើប្រាស់ និងចែកចាយថ្នាំញឿន