ភ្នំពេញ ៖ នៅថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ធ្នូ ២០១៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅចូលរួមកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៦ នៅទីក្រុងតូក្យូ ព្រះរាជាណាចក្រជប៉ុន ។
តាមគម្រោង ជូនព្រះរាជដំណើរព្រះមហាក្សត្រដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៨ ធ្នូ ២០១៤ រួមមាន សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ ,សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង មន្ត្រីរាជការព្រះបរមរាជវាំងជាច្រើនរូប ៕