ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ​យុវជន​មួយក្រុម​ជិះ​ម៉ូតូ​ធំ​ដេញ​គ្នា​លឿន​ដូច​ព្រួញ​បុក​បង្កាន់ដៃស្ពាន​អាកាស​៧​កម​រា ធ្លាក់​មនុស្ស​ម្នាក់​សល់​តែ​ដង្ហើមចង្រិត​

​យុវជន​មួយក្រុម​ជិះ​ម៉ូតូ​ធំ​ដេញ​គ្នា​លឿន​ដូច​ព្រួញ​បុក​បង្កាន់ដៃស្ពាន​អាកាស​៧​កម​រា ធ្លាក់​មនុស្ស​ម្នាក់​សល់​តែ​ដង្ហើមចង្រិត​

​ភ្នំពេញ ៖ ចាស់​ថា​មមាច​មិន​ស្គាល់​ភ្លើង​មែន ខណៈ​យុវជន​ម្នាក់ រងរបួស​ធ្ងន់ធ្ងរ​នៅសល់តែ​ដង្ហើម​ចង្រឹត បន្ទាប់ពី​រូបគេ និង​មិត្តភក្តិ​ជាច្រើន​នាក់ ទៀត​បាននាំគ្នា​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ប្រដេញ​គ្នា​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ហើយ​ឆ្ពោះ​ឡើង​ទៅលើ​ស្ពាន អាកាស​៧​មករា ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ល្បឿន​ទាក់​ដៃ​ម៉ូតូ​មិត្តភក្តិ​របស់ខ្លួន រេ​ចង្កូត​ទៅ​បោក​ផ្ទប់​នឹង​បង្កា​ន់ ដៃ​ស្ពាន បណ្តាលអោយ​ធ្លាក់ចុះ​ពីលើ​ស្ពាន​អាកាស ចុះមក​ក្រោម​កម្ពស់​ប្រមាណ​១០​ម៉ែត្រ កាលពី​វេលា​ម៉ោង ២២ និង ៤៥​នាទី​យប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ស្ពាន​អាកាស​៧​មករា ស្ថិតក្នុង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

​នៅមុន​ពេល កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ យុវជន​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Baja ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ ជិះ​ធ្វើដំណើរ​ប្រដេញ​គ្នា​ជាមួយ​មិត្តភក្តិ​ជាច្រើន​នាក់​ផ្សេងទៀត ដែល​ជិះ​ម៉ូតូ​ធុន​ធំ​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង​ទៀត ផងដែរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិចទៅ​កើត ឆ្ពោះ​ឡើង​ស្ពាន​អាកាស​៧​មករា លុះ​មកដល់ ចំណុច​ពាក់កណ្តាល​ស្ពាន​អាកាស​៧​មករា ដែលជា​ចំណុច​ផ្លូវ​កោង​ផង​នោះ ស្រាប់តែ​ជ្រុល​ល្បឿន​ទាក់​ដៃចង្កូត ម៉ូតូ​មិត្តភក្តិ​របស់ខ្លួន​មួយគ្រឿង​ផ្សេងទៀត​ម៉ាក CBR ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BR- 9931 ហើយ​ជ្រុល ដួល​ខ្ទាត​ទៅ​បោក​ផ្ទប់​នឹង​បង្កាន់ដៃស្ពាន បណ្តាលអោយ​យុវជន​ជា​ម្ចាស់​ម៉ូតូ Baja ត្រូ​ង​ដួល​ធ្លាក់​ពីលើ​ស្ពាន​ចុះ មកក្រោម រងរបួស​ធ្ងន់ធ្ងរ នៅសល់តែ​ដង្ហើម​ចង្រឹត ជាពិសេស​ជើងឆ្វេង​របស់​យុវជន​រងគ្រោះ​គឺ​ត្រូវ​បែក​ឆ្អឹង​ចេញ មក​ក្រៅ​ខ្ទេចខ្ទី មើលទៅ​គួរអោយ​ស​ង្វែ​ក​បំផុត ។ ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរ ពេទ្យ​ព្រះ​កុ​សុ​មះ មក​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ចំ​ណែ​ម៉ូតូ​រង​ការខូចខាត​បន្តិចបន្តួច​ត្រូវបាន​សមត្ថកិច្ច​យកទៅ រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទឹកល្អក់​ទី​១ រងចាំ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​អោយមក​ទទួលយក​ទៅវិញ ។​
​ករណី​ស្ទាវ​ភ្លើតភ្លើន​ខាងលើនេះ​គឺ​បង្កឡើង​ដោយសារ​ភាគី​ខាង​ម្ចាស​ម៉ូតូ Baja ខាងលើ​បើកបរ ប្រដេញ​គ្នា​យ៉ាង​ស​សាច​ពេញ​ដងផ្លូវ និង​បើកបរ​ក្នុង​ល្បឿន​លឿន​បំផុត គាប់​ជួន​នឹង​ចំណុច​លើ​ស្ពាន​ខាងលើ​ជា ចំណុច​ផ្លូវ​កោង​ផង​នោះ ធ្វើអោយ​យុវជន​រងគ្រោះ គេច​មិនទាន់ ទើប​បណ្តាលអោយ​ធ្លាក់​ពីលើ​ស្ពាន​បែបនេះ ៕

cc (1) gted

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya