ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ​បាញ់​គ្នា​ក្នុង​រាជធានី​ភ្នំពេញ ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់​

​បាញ់​គ្នា​ក្នុង​រាជធានី​ភ្នំពេញ ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់​

​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង ២ ក្រុម​ឈ្លោះប្រកែក​គ្នា រហូត​ឈានដល់​ការកាប់ចាក់ នឹង​បាញ់ប្រហារ​គ្នា​ទៅវិញ ទៅមក​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នឹង​របួសធ្ងន់​ស្រាល​២​នាក់ ព្រមទាំង​មាន​អ្នក​ត្រូវ​ឃាត់ខ្លួន​ថែមទៀត​។ ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង ៦​នឹង ៣០​នាទី​យប់​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៤​នេះ  ស្ថិតនៅតាម​ផ្លូវលំ ភូមិ​ព្រែក​តា​គង់​ទី​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា អ្នកស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ខាងលើ មានឈ្មោះ ជៀ វាសនា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ត្រូវ​គ្រាប់កាំភ្លើង​ចំនួន ៣​គ្រាប់ (​ស្លាប់​) នឹង​អ្នករងរបួស​ទី​១ សាន់ សំបូរ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ ត្រូវ​គ្រាប់កាំភ្លើង​បាញ់​ចំ​ក្រោយ​ក្លៀក​ខាងស្តាំ នឹង​ម្នាក់ទៀត​រងរបួស​បែក​ក្បាល​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ហើយ​អ្នក​ទាំង​៣​នាក់​នេះ​ស្នាក់​នៅផ្ទះ​ក្បែរ​គ្នា នៅក្នុង​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ ។ ហើយ​មនុស្ស​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​កើតហេតុ​នោះ​ទី​១​ឈ្មោះ ចេង រ៉ា​ម៉ី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ទី​២​ឈ្មោះ ផន សុផល ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ហើយ​អ្នក​ទាំង​២ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​មជ្ឈមណ្ឌល រ៉ក តាមផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីតាំង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច មុនពេល​មាន​ការកាប់ចាក់ នឹង​បាញ់ប្រហារ​គ្នា គឺ​ក្រុម​ជនរងគ្រោះ​មាន​គ្នា​ប្រុស​ស្រី ប្រមាណ​ជាង ៤​ទៅ ៦​នាក់ បាន​អង្គុយ​ផឹកស៊ី​ក្នុងផ្ទះ ដោយបាន​ចាក់​ចម្រៀង​ស្តាប់ ហើយ​ក្នុងចំណោម​នោះ​មាន​ម្នាក់​បាន​ទូរស័ព្ទ​ហៅ ឈ្មោះ ចេង រ៉ា​ម៉ី មក​ផឹកស៊ី​ជាមួយគ្នា ។ ខណៈ​ឈ្មោះ ចេង រ៉ា​ម៉ី នឹង​មិត្ត ភ័​ក្រ​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មកដល់​ហើយ ក្រុម​ជនរងគ្រោះ​បានមក​ទទួល​នឹង​បោះសម្តី​ឌឺដង​គ្នា​ទៅវិញទៅមក ទើប ឈ្មោះ ចេង រ៉ា​ម៉ី បាន​ទាញ​ម៉ូតូ​ជិះ​ឌុប​មិត្ត​របស់គេ​ចេញទៅ​ផ្លូវ​លេខ ៣៧១ ។
​មួយសន្ទុះ​ក្រោយមក ឃើញ​ឈ្មោះ ចេង រ៉ា​ម៉ី បាន​នាំ​បក្ខពួក​ប្រមាណ​៧​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ក្នុងនោះ​មាន​មួយគ្រឿង​ពាក់​ស្លាក​លេខ នគរបាល ផងដែរ ដោយ​ជិះ​សម្រុក​ដល់ផ្ទះ ឈ្មោះ សាន់ សំបូរ ដែល​ទីតាំង​អង្គុយ​ផឹកស៊ី ហើយក៏​បង្កទំនាស់ ឈ្លោះប្រកែក​គ្នា ដោយ​អ្នកខ្លះ​មានកាំបិត អ្នកខ្លះ​មាន​ខ្សែក្រវាត់ នឹង​ខ្លះទៀត​មាន​កាំភ្លើង បាន​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​ប្រសាច​ពេញ​ផ្លូវ​សា​ធារ ណៈ​បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រត់​ជាន់គ្នា​ភ័យ តក់ស្លុត​យ៉ាងខ្លាំង រហូត​ធ្វើអោយ​ភាគី​ខាង ចេង រ៉ា​ម៉ី ដក​កាំភ្លើង​បាញ់ស្រោច​ប្រាវៗ សំដៅទៅ​ក្រុម​ជនរងគ្រោះ​បណ្តាលអោយ​ឈ្មោះ ជៀ វាសនា ត្រូវ​គ្រាប់​ចំ​ចំនួន ៣​គ្រាប់ ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ នឹង​ឈ្មោះ សាន់ សំបូរ ត្រូវ​មួយ​គ្រាប់​ចំ​ខាងក្រោយ​ក្លៀក​ធ្លាយ​រងរបួស​ធ្ងន់ រត់​ពួន សម្ងំ​ក្នុង​បន្ទប់​ក្នុងផ្ទះ​ខ្លួន នឹង​ម្នាក់ទៀត​រងរបួស​បែក​ក្បាល​។ ប្រជាពលរដ្ឋ​បន្តទៀតថា​បន្ទាប់ពី​បន្លឺ​នៅ​ស្នូរ​កាំភ្លើង​ដ៏​កក្រើក ទីក្រុង​បែបនេះ ក្រុម​ខ្មាន់កាំភ្លើង​នឹង​បក្ខពួក ព្យាយាម រត់គេចខ្លួន​ចោល​ម៉ូតូ​របស់​ពួកគាត់ ប៉ុន្តែ​ដោយមាន​ការអន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​នឹង​ក្រុម​សមត្ថកិច្ច មូលដ្ឋាន​បាន​ព័ទ្ធចាប់ ខ្លួន​បក្ខពួក​ខ្មាន់កាំភ្លើង​បាន​ចំនួន ២​នាក់​ភ្លាមៗ​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​នឹង​នគរបាល​ជំនាញ​ដែល​ដឹកនាំ ដោយ​លោក ជួន ណា​រិន្ទ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​យ៉ាង​យកចិត្ត​ទុក នឹង​រកឃើញ​វត្ថុតាង​ដូចជា ម៉ូតូ​ចំនួន ៣​គ្រឿង ម៉ាក វីវ៉ា​១ សេ ១២៥ មួយ នឹង ម៉ូតូ XR ១​គ្រឿង នឹង អា​ឌី​( វិទ្យុទាក់ទង​) នឹង​កាំបិតប៉័ងតោ​មួយ​ដើម ដាវ​សាំ​ម៉ូ​រៃ មួយ​ដើម នឹង កាំភ្លើងខ្លី​មួយ​ដើម​មិនទាន់​ស្គាល់​ម៉ាក​។​

​លោក ជួន ណា​រិន្ទ​បានបញ្ជាក់​ថា​ករណី​ខាងលើនេះ​មិនមែនជា​ករណី​ប្លន់ នោះទេ តែ​វា​អាច​កើតឡើង​ចេញពី​ការ ទាស់សម្តី​នឹង​រឿង​គំនុំ រវាង​ក្រុម​ខ្មាន់កាំភ្លើង​នឹង​ក្រុម​រងគ្រោះ ។ ហើយ​ជនសង្ស័យ​ឈ្មោះ ចេង រ៉ា​ម៉ី នឹង​ឈ្មោះ ផន សុផល ដែល​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​មិនមែនជា​ខ្មាន់កាំភ្លើង​ទេ តែ​ពួកគេ​ជា​អ្នក​រួមដៃគ្នា​ក្នុងការ​បាញ់ប្រហារ​នឹង​កាប់​ចាក់​គ្នា​។ ពួកគេ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ នឹង​ឆក់ យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ទាំង​២​នាក់​នេះ​ក៏​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ច្រើនលើក​មកហើយ ៕

10252093_473241016147828_6683651800997454261_n 10624807_473240899481173_6877475086648621387_n 10696332_473240926147837_6968600762264811518_n 10845895_473332119472051_5356505503474441639_n10850079_473240862814510_1722205636260454097_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya