ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូសេ១២៥ មួយគ្រឿង ហើយត្រូវរថយន្តឡិចស៊ីស RX 470 មួយដែលកំពុងបើកបរក្នុងល្បឿនលឿន កៀរបណ្តាលឲ្យដូលរងរបួសធ្ងន់ធ្ងរ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៣ នៅ ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក នៅក្រោមស្ពានអាកាស៧មករា។
ជុំវិញហេតុការណ៍នេះសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅមិនស្គាលស្លាកលេខ ដែលបើកបរ ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកយ៉ាងលឿន រេចុះរេឡើង ពេញផ្លូវ ខណៈបើកដល់ចំណុចក្រោមស្ពានអាកាស៧មករា ក៏រេចង្កូតរថយន្តកៀរម៉ូតូសេ១២៥មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកភ្នំពេញ1X-9495 ដែល បណ្តាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូ ដូលបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាម ៗ ។
គួរបញ្ជាក់ថា ក្រោយកើតហេតុរថយន្តឡិចស៊ីស RX 470 បានបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោស ដោយមិននៅរង់ចាំដោះស្រាយសំណងជូនភាគីរង់គ្រោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅទីស្នាក់ការនគរបាលខណ្ឌ័រង់ចាំ ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅវិញ ព្រោះដោយសារម្ចាស់ម៉ូតូដែលរងរបួសបានរថយន្តមកដឹកយកទៅមន្ទីរពេទ្យ ៕
» ព័ត៌មានជាតិ » រថយន្តឡិចស៊ីស RX 470 បើកលឿនជ្រុលបុកម៉ូតូសេ១២៥ រងរបួសធ្ងន់ម្នាក់