ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤នេះ បានបញ្ជូនបុរសជនជាតិកូរ៉េម្នាក់ ដែលបង្កគ្រោះថ្នាក់ ចរាចរណ៍ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ បន្ទាប់ពីមានការ ឃាត់ជនជាតិកូរ៉េខាងលើ អស់រយៈពេលមួយយប់ ហើយមានការសួរចម្លើយនោះ រហូតមកដល់ថ្ងៃទី៧ ខែធ្នូនេះបានបញ្ជូនខ្លួនគេទៅសាលាដំបូងរាជធានីភ្នំពេញ ហើយ។
កាលពីម៉ោង០០និង១០នាទីយប់ឈានចូលថ្ងៃទី៦ ខែធ្នូ មានគ្រោះថ្នាក់ចរាចរណ៍ មួយបាន កើតឡើងដោយបុរស ជាជនជាតិកូរ៉េបានបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយដោយ មានអាការៈស្រវឹងជោគបានទៅបុកអ្នកជិះម៉ូតូសង់កូរ៉េ នៅម្តុំត្រឡោកបែក ហើយរត់បើករត់ដល់ផ្លូវភ្លោះបុរីអង្គរភ្នំពេញ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬ្ស៊ីកែវ បានបណ្តាលឲ្យឆេះទាំងរថយន្តនិងម៉ូតូគ្មានសល់ ចំណែកម្ចាស់ម៉ូតូបានរងរបួសឲ្យបញ្ជូនទៅសម្រាក់ នៅមន្ទីរ ពេទ្យលោកសង្ឃ៕
» ព័ត៌មានជាតិ » ប៉ូលិសបញ្ជូនខ្លួនជនជាតិកូរ៉េ ទៅតុលាការ