ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ពិរុទ្ធជន​រុស្ស៊ី​ម្នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត​ក្នុង​គុក​ ​

ពិរុទ្ធជន​រុស្ស៊ី​ម្នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត​ក្នុង​គុក​ ​

ព្រះសីហនុ ៖ ពិ​រុ​ទ្ឋ​ជន​ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា បាន​ប៉ង​ធ្វើអត្តឃាត​ដោយ​អារ​.​ក​សម្លាប់ខ្លួន បន្ទាប់ពី​ការប៉ុនប៉ង​ហែក​ដំបូល​គុក​លួច​រត់​មិនបាន​សម្រេច កាលពី​យប់​ថ្ងៃទី​០៦​ធ្នូ ប៉ុន្តែ​ការប៉ុនប៉ង​អត្តឃាត​នេះ​ត្រូវ​ឆ្មាំ​គុក​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​
​លោក សំ សុផល ប្រធាន​ព​ន្ឋ​នាគារ​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា ជន​ជាប់ឃុំ​ដែល​ប៉ង​ហែក​គុក​លួច​រត់ និង​ប៉ង​ធ្វើអត្តឃាត​ខ្លួនឯង​នេះ ឈ្មោះ​KUVAN DIKOV ROSHAN ភេទ​ប្រុស ជា​ជនជាតិ​រុស្ស៊ី បានធ្វើ​សកម្មភាព​គាស់​ដំបូល​ប៉ុស្តិ៍​សុខភាព កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​៧ ធ្នូ ដោយ​ប៉ុនប៉ង​លួច​រត់គេចខ្លួន តែ​ត្រូវ​មន្ត្រី​ព​ន្ឋ​នាគា​របស់លោក​ទប់ស្កាត់​បាន​ទាន់ពេលវេលា​។​
​ពេល​មន្ត្រី​របស់លោក​ទ​ប់​ស្កាត់​បាន​នោះ ជនល្មើស​មាន​របួស​ដៃ ដោយសារ​មុត​នឹង​លួស​បន្លា ទើប​មន្ត្រី​របស់លោក​បាន​រុំ​របួស រួច​ដាក់​នៅក្នុង​ប៉ុស្តិ៍​សុខភាព​វិញ ។ រហូតដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល ជនល្មើស បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង ដោយបាន​យក​អំបែង​កញ្ចក់​មក​អារ​.​ក​ទាំងសងខាង បណ្តាលឱ្យមាន​របួស​ហូរឈាម​ជោគ​ឥដ្ឋ ភ្លាមនោះ​មន្ត្រី​ប្រចាំការ​នៅក្បែរនោះ ក៏​ស្ទុះ​ទៅ​ជួយ​អន្តរាគមន៍​ដឹក​ជនល្មើស​នោះមក​កាន់​មន្ទីរ​បង្អែក ចំការចេក ដើម្បី​ជួយសង្គ្រោះ​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​d20490ca-1554-4577-85ce-c37ad109b6ff

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya