ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យ​ឆាបឆេះ​រោងចក្រ​បាក់​ឌិន​ក្រណាត់ សង្ស័យ​ឆ្លង​ចរន្ត​អគ្គីសនី​ ​

អគ្គីភ័យ​ឆាបឆេះ​រោងចក្រ​បាក់​ឌិន​ក្រណាត់ សង្ស័យ​ឆ្លង​ចរន្ត​អគ្គីសនី​ ​

ភ្នំពេញ ៖ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ រោងចក្រ​បាក់​ឌិន​ក្រណាត់​មួយកន្លែង​ដែល​ទីតាំង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ( ផ្លូវ​ព្រែកប្រា ) ស្ថិត​ក្នុងភូមិ​អូរអណ្តូង​ទី​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ប៉ុន្តែ​សំណាងល្អ​ត្រូវ​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​ទាន់ពេលវេលា បន្ទាប់ពី​អគ្គីភ័យ​ឆាបឆេះ​សម្ភា​រះ​មួយចំនួន ក្នុង​រោងចក្រ ។ ដែល​ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២ រសៀល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ ។​
មុន​នឹងមាន​អគ្គីភ័យ​ឆាបឆេះ​ឡើង គឺ​ដំបូង​ឡើយ​គេ​ស​ង្គេ​ត​ឃើញ​មាន​ផ្សែងហុយៗ ចេញពី​កន្លែង​ដាក់​កំទេច ក្រណាត់ ដោយ​មិនដឹងថា​ផ្សែង​អ្វី​ពិតប្រាកដ​នោះទេ​។ ឃើញ​ដូចនេះ​កម្មករ​ដែល​នៅក្នុង​រោងចក្រ​ក៏​នាំគ្នា​ដើរ​មើល លុះ​ប្រមាណ​ជា ១​នាទី​ក្រោយមក​ស្រាប់តែ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ចេញពី​កន្លែង​ដាក់​កំទេច​ខាងលើ ទើប​ធ្វើការ​កម្មករ ក៏ដូចជា​អ្នក​ដែល​នៅក្នុង​រោងចក្រ​ទាំង​ស្រែក​ឆោ​រ​ឡោរ​បន្លឺឡើង ប្រាប់ថា​មាន​អគ្គីភ័យ ក៏បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង នាំគ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ ក៏​ដូច​ដងទឹក​ជះ​ទៅ​អណ្តាតភ្លើង​ដែល​បាន​ឆាបឆេះ ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​នោះទេ ។ ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏ដូចជា​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៤​គ្រឿង​បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ប៉ុន្តែ សមត្ថកិច្ច​ប្រើ​ក្នុង​ការបាញ់​ពន្លត់​អណ្តាតភ្លើង​អោយរ​លត់​សូន្យសុង​ទៅវិញ អស់​តែ​២​គ្រឿង​ប៉ុណ្ណោះ ព្រោះ​ទំហំ​នៃ​ការឆាបឆេះ​មិនទាន់​មានការ​រាលដាល​ធំ​ដំ​នៅឡើយ​។ ដោយសារ​មានការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង ទាន់ពេលវេលា ពី​សំណាក់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ក្រុង ។ ហើយ​ចំពោះ​ការឆាបឆេះ​ខាងលើ​នេះដែរ សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង គឺអាច​ផ្តើមចេញពី​ការឆ្លង​ចរន្ត​អគ្គីសនី ។ ហើយ​នេះ​សំណាង​ហើយ​ដែលមាន​ការជួយ​ពន្លត់​ទាន់ពេលវេលា បើ​ពុំ​ដូច្នោះ​ទេ មិនដឹងថា​នឹងមាន​ឆាបឆេះ​រាលដាល​ខ្លាំង​យ៉ាងណា​នោះទេ ព្រោះ​ទីតាំង​ខាង​ជា​កន្លែង​ផ្ទុក​ពេញ​ទៅដោយ​ក្រណាត់ ងាយស្រួល​ក្នុងការ​ឆាបឆេះ​បំផុត ៕ ដោយ​៖ មករា​
photo-324photo-126

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya