ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » អំពើរ​ពុករលួយ​កំពុង​រួម​រិត​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​ ​

អំពើរ​ពុករលួយ​កំពុង​រួម​រិត​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​ ​

បន្ទាយមានជ័យ​៖    អំពើរ​ពុករលួយ កំពុងតែ​រូ​ម​រិត​មន្ទីរអប់រំ  ខេត្តបន្ទាយមានជ័យ ដែល​ធ្វើអោយ​រដ្ឋ​ខាតបង់​ថវិកា​គ្រប់ជំពូក​ក្នុង​មួយឆ្នាំៗ​ជិត​មួយ​ពាន់​លាន​រៀល         ហើយ​ថវិកា​ទាំងនេះ​មួយចំនួនធំ គឺ​បាន​ធ្លាក់ចូល​កណ្តាប់ដៃ​លោក​ប្រធាន​មន្ទីរ និង​លោក​ប្រធានការិយាល័យ​ផែនការ គណនេយ្យ ចំណែក   ថវិកា​មួយចំនួនទៀត​ត្រូវបាន​គេ​បែងចែក​ផ្តល់ជូន​មន្ត្រី​សំខាន់ៗ​នៅក្នុង​មន្ទីរ ដើម្បី​កុំអោយ មន្ត្រី​ទាំងនោះ​លាតត្រដាង​រឿងអាស្រូវ​។

​ប្រភព​បានអោយដឹងថា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​លោក​ឈើ​យ ចាន់ណា ធ្វើជា​ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ បាន​ប្រើ​គ្រប់​យុទ្ធសាស្ត្រ និង​កលល្បិច​ក្នុងការ​កិបកេង​ថវិកាជាតិ​មិនមែន​កម្មវិធី ថវិកា​គំរោង និង ថវិកា PB រូ​ម និង​ថវិកា​ជាច្រើន​ទៀត   ដើម្បី​បំរើ     ផលប្រយោជន៍​ផ្ទាល់ខ្លួន​។  រាល់​ការចំណាយ​ថវិកាជាតិ​ដែល​មិនមែនជា​កម្មវិធី   និង​ថវិកា​PB  គឺប្រធាន​មន្ទីរ​រូបនេះ​តែងតែមាន​យុទ្ធសាស្ត្រ​គ្រាប់​យ៉ាង​ដើម្បី​កិបកេង​ប្រាក់ តិច​ស៊ី​តាមតិច ច្រើន​ស៊ី​តាមច្រើន ដោយ​មិនអោយ​កន្លង​ហូ​ស​ទេ លើក       លែង​តែ​ប្រាក់​បៀរ​វត្ស​គ្រូបង្រៀន​ចេញ​តែប៉ុណ្ណោះ​។ ក្រៅពីនោះ​ប្រាក់ PB នៅតាម​សាលា កិបកេង​អស់​មួយចំនួន ហើយ​សំខាន់​ជាងគេ​គឺ ប្រាក់ PB នៅតាម​មណ្ឌល​សិក្សា​សហគមន៍ PLC និង​ប្រាក់ខែ​គ្រូ PLC រួម​និង​ប្រាក់ខែ​គ្រូ   អទ​ក្ខ​រកម្ម​ក៏ត្រូវ​បាន​ប្រធាន​មន្ទីរ​រូបនេះ​កិបកេង  និង​កាត់កង​ដោយ​គ្មាន​អាសូរ​ពេលខ្លះ​អស់​ជាង​ពាក់កណ្តាល​។

​ដោយសារតែ​លោក​ប្រធាន​មន្ទីរ ឈើ​យ ចាន់ណា ជា​មនុស្ស​ពូកែ​កិបកេង​ថវិកាជាតិ   និង​ប្រព្រឹត្ត​អំពើពុករលួយ​នោះបាន​ធ្វើអោយ​រូបគាត់​បានក្លាយ​ជា​អ្នកមាន​ស្តុក​ស្ត​ម​ម្នា​ក់នៅ​ខេត្តបន្ទាយមានជ័យ​។ ខណៈពេលដែល​រាជរដ្ធាភិបាល​រិត​បន្តឹង និង​លុបបំបាត់  អំពើរ​ពុករលួយ​នោះ នៅតាម​ក្រ​សូង​ស្ថាប័ន​ជាច្រើន​បានធ្វើ​ការកែប្រែ​ខ្លួន ប៉ុន្តែ​សម្រាប់    មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​ដែលមាន​លោក ឈើ​យ ចាន់ណា ជា​ប្រធាន​មន្ទីរ និង​លោក ហ៊ុត ប៊ុនធឿន ជា​ប្រធានការិយាល័យ​ផែនការ​គណនេយ្យ​នោះ គឺ​ពុំបាន  អនុវត្តតាម​នោះទេ​។ បើ​មិន​ជឿ​ទៅ​ត្រួតពិនិត្យ​លើ​ការចំណាយ​ថវិកាជាតិ​មិនមែន​កម្មវិធី   និង​ថវិកា PB នៅ​ឆ្នាំ ២០១៣ និង ២០១4 ប្រាកដជា​ភ្លឺ​ភ្លែ​ក​ជាមិនខាន បើ​មើល​តែ​របាយការណ៍​ហើយ​មិន​ចុះ​តាមដាន​ដល់​មូលដ្ឋាន​ទេ និង​សរសើរ​ថា​គាត់​ធ្វើបាន​ត្រឹមត្រូវ ប៉ុន្តែ​បើ​អង្កេត​អោយបាន​ស៊ី​ជំរៅ​និង​ដល់​មូលដ្ឋាន​នោះ​ប្រាកដជា​ឃើញថា​អំពើរ​ពុករលួយ​ធំ​ប៉ុនណា​? ទោះជា​យ៉ាងណាក្ដី​អរិយធម៌​មិនអាច​ទំនាក់ទំនង​ប្រធាន​មន្ទីរ​នោះបានទេ​កាលពី​ម្សិលមិញ​៕ ដោយ​៖ ហេង មានជ័យ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya