ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » សម្រេច​ឃុំខ្លួន​ឪពុក​ម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់

សម្រេច​ឃុំខ្លួន​ឪពុក​ម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់

​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹង​កាល​ពី​វេលា​ម៉ោង​១១ និង​២០​នាទី ថា ចៅក្រម​ស៊ើបសួរ លោក ស្វាយ តុ​ញ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ឪពុក​ម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់ ដាក់​ពន្ឋនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ កាន់​អាវុធ​ខុសច្បាប់ ។​

​យោងតាម​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ ឃើញថា ម្តាយ​ឪពុក​របស់​ឧកញ៉ា ថោង សារ៉ាត់ អាច​ប្រឈម​មុខ​នឹង​ការជាប់​ពន្ឋនាគារ​ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​លាន​រៀល ទៅ ៦​លាន​រៀល ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ឋភាព​ដូច​ការចោទប្រកាន់មែ​ន ។​

​ជន​ត្រូវ​ចោទ​ទាំ​២​នាក់​នេះ​មានឈ្មោះ ថោង ចំរើន អាយុ​៦៥​ឆ្នាំ ជា​ឪពុក មុខរបរ​នៅផ្ទះ ឈ្មោះ កែវ សា​វី អាយុ​៥៥​ឆ្នាំ ជា​ម្តាយ មុខរបរ អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៩២៩ ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ដោយឡែក​ប្រពន្ធ​ទី​២ និង​ប្អូនប្រុស​លោក ថោង សារ៉ាត់ ត្រូវបាន​ដោះលែង​៕ ssd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya