ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » កាមរី​បុក​គូទ​យី​ឌុប ស្លាប់​៣ របួស​ធ្ងន់​ស្រាល​៥

កាមរី​បុក​គូទ​យី​ឌុប ស្លាប់​៣ របួស​ធ្ងន់​ស្រាល​៥

​បន្ទាយមានជ័យ ៖  មនុស្ស​៣​នាក់ បាន​ស្លាប់ និង​៥​នាក់​ផ្សេង​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​រថយន្ត កាម រី​ចង្កូត​ស្តាំ​មួយគ្រឿង បាន​បើករថយន្ត​យី​ឌុប​ដឹកស្រូវ​មួយគ្រឿង ឈប់​លើ​ផ្លូវជាតិ​ដោយ​មិន​មាន​ដាក់ សញ្ញា ប្រាប់​ដំ ណឹង​អ្វី​ទាំងអស់ កាលពី​ម៉ោង ៩ និង​២៥​នាទី​យប់​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៦ ក្នុងភូមិ​ឈ្នួរ ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

 
​គ្រោះ ថ្នាក់​ចរាចរ​នេះ កើតឡើង​ពី​ការចេះ​គោរព​ច្បាប់​ចរាចរណ៍​លើ​ដងផ្លូវ ពោល​រថយន្ត​ដឹក​ស្រូវ ដែល​ឈប់​ចោល​លើ ដងផ្លូវ​មិន​ព្រម​ដាក់​សញ្ញា​ប្រាប់​ដំណឹង រីឯ​ខាង​រថយន្ត​កាម​រី ក៏​បើក បរ​ក្នុង​ល្បឿន​លឿន លើស​ពី​ច្បាប់​កំណត់​។​

 
​នៅ​មុនពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា កាមរី ចង្កូត​ស្តាំ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កោះកុង 2A-0231 បើកបរ​ដោយ​លោក វឿត វឿង អាយុ ៣៦​ឆ្នាំ បាន បើក​រថ យន្ត​ដឹក​មនុស្ស​ជាច្រើន​នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។ លុះដល់​ចំណុច​កើតហេតុ បាន​ជ្រុល ទៅ​បុក​រថយន្ត យី​ឌុប​ដឹក​ស្រូវ ដែល​ឈប់​លើផ្លូវ​គ្មាន​សញ្ញា​ប្រាប់​ដំណឹង​ពីក្រោយ​ពេញទំហឹង​។ រថយន្ត​ដឹក​ស្រូវ​ឈប់​ចោល​លើផ្លូវ នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7076​។​

 
​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ក្នុង​ពេល​រាត្រី​នេះ បណ្តាល​ឲ្យ លោក វឿត វឿង អាយុ ៣៦​ឆ្នាំ អ្នកបើកប​រថយន្ត​កា​ម​រី លោក ជូ វិត អាយុ ៤៧ លោក អ៊ូច រ៉ុត អាយុ​១៦​ឆ្នាំ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ដោយ​អ្នកដំណើរ​៥​នាក់ ផ្សេងទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល រួមមាន​៖ អ្នកស្រី អ៊ូច អឿ​ត អាយុ ៣៥​ឆ្នាំ​, កុមារី វិន រដ្ឋ អាយុ ៦​ឆ្នាំ​, កុមា រា វិន វ័ន អាយុ ៣​ឆ្នាំ​, អ្នកស្រី ម៉ឺន ហ៊ីង អាយុ ៣៨​ឆ្នាំ និង​អ្នកស្រី សំ ធឿ​ត អាយុ ៣៥​ឆ្នាំ​។ ជនរងគ្រោះ​ទាំងអស់ មាន​ទីលំនៅ នៅ​ភូមិ​ជើងវត្ត ឃុំ​ព្រះនេត្រព្រះ​។​

 
​ក្រោយ​កើតហេតុ​ជនរងគ្រោះ ដែល​ស្លាប់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ក្រុមគ្រួសារ អ្នករងរបួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ រីឯ​អ្នកបើកបរ​រថយន្ត​យី​ឌុប​ដឹកស្រូវ​រត់គេចខ្លួន​បាត់​៕1 2 3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya