បន្ទាយមានជ័យ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកត្រាក់ទ័រ បណ្តាលឱ្យដួលបោកក្បាលស្លាប់នៅកន្លែង កាលពីវេលា ម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៤ នៅចំណុចមុខ សាលាបឋមសិក្សាតាបែន លើផ្លូវជាតិលេខ56A ក្នុងភូមិគោករការឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ន ឆានី ភេទប្រុស អាយុ២៣ឆ្ នាំ មានទីលំនៅភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មុនកើតហេតុ គេឃើញត្រាក់ទរ័ ម៉ាក អឺរ៉ូ90 ពណ៌ខៀវសណ្ដោងរឺម៉កដឹកស្រូវពេញ បើកបរក្នុងទិសដៅពីជើង ទៅត្បូង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅស៊េរី ឆ្នាំ២០១១ ពាក់ស្លាកលេខបន្ទាយមានជ័យ1E-9076 បើកបរស្របទិសគ្នា ជ្រុលទៅបុកត្រាក់ទ័រពីក្រោយដួលបោកក្បាលស្លាប់នៅតែម្តង។ ដោយឡែកចំណែកអ្នកបើកត្រាក់ទរ័បានចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ច បានយកម៉ូតូ និងត្រាទ័រទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំកាដោះស្រាយបន្ត៕ ដោយ៖ បូរី