ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ៦​ ធ្នូ ស្លាប់ ៨​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​១៦ នាក់

គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ៦​ ធ្នូ ស្លាប់ ៨​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​១៦ នាក់

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស នា​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៤ មាន​មនុស្ស ៨ នាក់ បាន​ស្លាប់ និង ១៦ នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល ។ នេះ​បើតាម​ការ​អោយដឹងពីរ​បាយ​ការណ៍​របស់​នាយ​ក​ដ្ឋា​ន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន ១៤ លើក បាន​បណ្តាលអោយ​មនុស្ស ចំនួន ៨ នាក់ មាន​ស្រី ២ នាក់ បាន​ស្លាប់ របួសធ្ងន់ ៩ នាក់ មាន​ស្រី ២ នាក់ និង​របួសស្រាល ៧​នាក់ មាន​ស្រី ១ នាក់ ដែល​បាន​បង្ក​អោយ​ខូចខាត​យានយន្ត​សរុប ២១ គ្រឿង ក្នុងនោះ មាន​ម៉ូតូ​ចំនួន ១២ គ្រឿង រថយន្ត​ធុន​តូច ចំនួន ០៨ គ្រឿង និង​រថយន្ត​ធុន​ធំ ០១ គ្រឿង​។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ល្មើស​ល្បឿន ០៤​លើក មិន​គោរព​សិទ្ធ ០២​លើក ប្រជែង​គ្រោះថ្នាក់ ០២​លើក បត់​គ្រោះថ្នាក់ ០៣​លើក ក្មេង​រត់​ឆ្លងផ្លូវ ០១​លើក កត្តា​យានយន្ត ០១​លើក និង​ចត​គ្មាន​ភ្លើង​សញ្ញា ០១ លើក​។ ក្នុងនោះដែរ អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ១៦​នាក់​។​

​នៅក្នុង​ថ្ងៃ ដដែល​នោះ រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព សរុប​ចំនួន សរុប​ចំនួន ៦៤៧ គ្រឿង ក្នុងនោះ មាន​រថយន្ត​ទេសចរណ៍​គ្រូ​សារ ៨៨ គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ២០២ គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន ១៣៥ គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ ២២២ គ្រឿង​។ រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៤៨​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៩៩​គ្រឿង​។​

​គួរ​រំលឹក​ផងដែរ ថា គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៤ នេះ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស គឺមាន​ការកើនឡើង​ចំនួន​មនុស្ស​ស្លាប់មាន​ដល់​ទៅ ៣៤ នាក់ និង​អ្នករងរបួស ធ្ងន់​ស្រាល ១០២ នាក់​ហើយ​៕ 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya