ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃនេះ តុលាការ​បញ្ចប់​ការសាកសួរ​ឪពុកម្តាយ របស់លោក ថោង សារ៉ាត់ ​

នៅថ្ងៃនេះ តុលាការ​បញ្ចប់​ការសាកសួរ​ឪពុកម្តាយ របស់លោក ថោង សារ៉ាត់ ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៤ ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ កញ្ញា វ៉ា សក្តា បានបញ្ចប់​ការសាកសួរ ក្រុម​ជនសង្ស័យ​៤​ទាំង​នាក់ រួមមាន ឪពុកម្តាយ ប្រពន្ធ និង​ប្អូនប្រុស របស់​ឧកញ៉ា ថោង សារ៉ាត់ ហើយ​តែ​មិនទាន់​ដឹងថា សម្រេច​ចោទប្រកាន់​លើ​បទល្មើស​អ្វី​នោះទេ ។
​ក្រោយ​បញ្ចប់​ការ​សួរ នាំ ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​ការសួរនាំ ។
​ក្រុម​ជនសង្ស័យ ទាំង​៤​នាក់​នេះ​មាន ឈ្មោះ ថោង ចំរើន អាយុ​៦៥​ឆ្នាំ ជា​ឪពុក ឈ្មោះ កែវ សា​វី អាយុ​៥៥​ឆ្នាំ ជា​ម្តាយ ឈ្មោះ ទាវ ធីតា អាយុ ៣២​ឆ្នាំ ជា​ប្រពន្ធ និង​ឈ្មោះ ថោង បូ​ណា អាយុ​៣៣​ឆ្នាំ ជា​ប្អូនប្រុស ។​
​មនុស្ស​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច ចម្រុះ​ឃាត់ខ្លួន​កាលពី​យប់ ថ្ងៃទី​០៣ ខែធ្នូ នៅ​ចំណុច​បុរី​៩៩៩ ក្នុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya