កំពង់ធំ៖ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៤ឆ្នាំ២០១៤ ប្រភពពត៌មានពីលោក ឈិត រ៉េត ភេទប្រុសអាយុ២៨ឆ្នាំ និងប្រពន្ធ ឈ្មោះ វី ម៉ាលី អាយុ២៧ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដែលជាម្ចាស់ផ្ទះរងផងផលប៉ះពាល់ប្រាប់ថា!ករណីបានកើតឡើងកាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤។ ដំបូងឡើងនៅវេលាម៉ោង៥.០០ល្ងាច មានស្នាមប្រេះមាត់ច្រាំងចំនុចជាប់និងផ្ទះរបស់គាត់ផ្នែកខាងកើត ឃើញដូច្នេះពួកគាត់មានការភ័យខ្លាចក៏នាំគ្នារើឥវ៉ាន់ចេញពីផ្ទះ អ្នកខ្លះគាស់ដំបូលស័ង្គសី ខ្លះទៀតគាល់ជញ្ជាំងផ្ទះ ការពារក្រែងបាក់ធ្លាក់ចូលទៅក្នុងស្ទឹង តែសំណាងល្អពុំបណ្តាលឲ្យរងគ្រោះដល់មនុស្សនោះទេ!នៅក្នុងករណីបាក់ស្រុតដីចំណីស្ទឹងខាងលើនេះ។ នៅយប់កើតហេតុកែសង្កេតឃើញវត្តមាន ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ លោក ញ៉ែម ឈុនលី អធិការដ្ឋាននគរបាលក្រុងស្ទឹងសែនផងដែរ លុះនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ លោក អ៊ា គឹមឡូន អភិបាលរងក្រុងស្ទឹងសែនបានដឹកនាំកំលាំងនគរបាលក្រុង កំលាំងសឹករងក្រុង និងកំលាំងប្រជាការពារទៅជួយរុះរើផ្ទះ១ខ្នងខាងលើដើម្បីយកឈើទុកប្រើប្រាស់ និងសាងសង់ផ្ទះឡើងវិញ៕
ដោយសុផាត
» ព័ត៌មានជាតិ » បាក់ដីចំណីមាត់ស្ទឹងសែនប៉ះពាល់ដល់ផ្ទះ១ខ្នងត្រូវរុះរើចេញជាបន្ទាន់