ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » អំពើរ​ពុករលួយ​កំពុង​រួម​រិត​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​ ​

អំពើរ​ពុករលួយ​កំពុង​រួម​រិត​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​ ​

បន្ទាយមានជ័យ​៖    អំពើរ​ពុករលួយ​ដ៏​គួរអោយ​ព្រឺរ​ព្រួច   ប​ច្ច​ប្បន្ន​កំពុងតែ​រូ​ម​រិត​
​មន្ទីរអប់រំ  ខេត្តបន្ទាយមានជ័យ ដែល​ធ្វើអោយ​រដ្ឋ​ខាតបង់​ថវិការ​នូវ​គ្រប់ជំពូក​ក្នុង​មួយៗ​ឆ្នាំ​​ជិត​មួយ​ពាន់​លាន​រៀល         ហើយ​ថវិកា​ទាំងនេះ​មួយចំនួនធំ​គឺ​បាន​ធ្លាក់ចូល​កណ្តាប់ដៃ​​លោក​ប្រធាន​មន្ទីរ និង​លោក​ប្រធានការិយាល័យ​ផែនការ គណនេយ្យ​របស់​មន្ទីរ ចំណែក   ថវិកា​មួយចំនួនទៀត​ត្រូវបាន​គេ​បែងចែក​ផ្តល់ជូន​មន្ត្រី​សំខាន់ៗ​នៅក្នុង​មន្ទីរ ដើម្បី​កុំអោយ មន្ត្រី​ទាំងនោះ​លាតត្រដាង​អាស្រូវ​នៅក្នុង​មន្ទីរ​។
​    ​តាម​ប្រភព​បានអោយដឹងថា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​លោក​ឈើ​យ ចាន់ណា ​ធ្វើជា​ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​នោះ រូបគាត់​បាន​ប្រើ​គ្រប់​យុទ្ធសាស្ត្រ និង​កល​​ល្បិច​ក្នុងការ​កិបកេង​ថវិកាជាតិ​មិនមែន​កម្មវិធី ថវិកា​គំរោង និង ថវិកា PB រូ​ម និង​ថវិកា​​ជាច្រើន​ទៀត   ដើម្បី​បំរើផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់គាត់​។  ហើយ​រាល់​ការចំណាយ​​ថវិកាជាតិ​ដែល​មិនមែនជា​កម្មវិធី   និង​ថវិកា   PB  គឺប្រធាន​មន្ទីរ​រូបនេះ​តែងតែមាន​យុទ្ធ​​សាស្ត្រ​គ្រាប់​យ៉ាង​ដើម្បី​កិប កេង ប្រាក់​តិច​ស៊ី​តាមតិច ប្រាក់​ច្រើន​ស៊ី​តាមច្រើន​ដោយ​មិន​
​អោយ​កន្លង​ហូ​ស​ទេ លើក       លែង​តែ​ប្រាក់​បៀរ​វត្ស​គ្រូបង្រៀន​ចេញ​តែប៉ុណ្ណោះ​។ ក្រៅពី​​នោះ​ប្រាក់ PB នៅតាម​សាលា កិបកេង​អស់​មួយចំនួន ហើយ​សំខាន់​ជាងគេ​គឺ ប្រាក់ PB នៅតាម​មណ្ឌល​សិក្សា​សហគមន៍ PLC និង​ប្រាក់ខែ​គ្រូ PLC រួម​និង​ប្រាក់ខែ​គ្រូ   អករ​កម្ម​ក៏​​ត្រូវបាន​ប្រធាន​មន្ទីរ​រូបនេះ​កិបកេង​និង​កាត់កង​ដោយ​គ្មាន​អាសូរ​ពេលខ្លះ​អស់​ជាង​ពាក់កណ្តាល​។
​    ​ដោយសារតែ​លោក​ប្រធាន​មន្ទីរ ឈើ​យ ចាន់ណា ជា​មនុស្ស​ពូកែ​កិបកេង​ថវិកា     ជាតិ   និង​ប្រព្រឹត្ត​អំពើពុករលួយ​នោះបាន​ធ្វើអោយ​រូបគាត់​បានក្លាយ​ជា​អ្នកមាន​ស្តុក​ស្ត​ម​ម្នាក់​​នៅ​ខេត្តបន្ទាយមានជ័យ​។ ហើយ​ខណៈពេលដែល​រាជរដ្ធាភិបាល​រិត​បន្តឹង និង​លុបបំបាត់  អំពើរ​ពុករលួយ​នោះ នៅតាម​ក្រ​សូង​ស្ថាប័ន​ជាច្រើន​បានធ្វើ​ការកែប្រែ​ខ្លួន ប៉ុន្តែ​សម្រាប់    មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​ដែលមាន​លោក ឈើ​យ ចាន់ណា ជា​ប្រធាន​មន្ទីរ និង​លោក ហ៊ុត ប៊ុនធឿន ជា​ប្រធានការិយាល័យ​ផែនការ​គណនេយ្យ​នោះ​គឺ​ពុំបាន​ធ្វើការ  អនុវត្តន៍​តាម​នោះទេ​។ បើ​មិន​ជឿ​ទៅ​ត្រួតពិនិត្យ​លើ​ការចំណាយ​ថវិកាជាតិ​មិនមែន​កម្មវិធី   និង ថវិកា PB នៅ​ឆ្នាំ ២០១៣ និង ២០១4 ប្រាកដជា​ភ្លឺ​ភ្លែ​ក​ជាមិនខាន បើ​មើល​តែ​របាយការណ៍​ហើយ​មិន​ចុះ​តាមដាន​ដល់​មូលដ្ឋាន​ទេ និង​សរសើរ​ថា​គាត់​ធ្វើបាន​ត្រឹមត្រូវ ប៉ុន្តែ       បើ​អង្កេត​អោយបាន​ស៊ី​ជំរៅ​និង​ដល់​មូលដ្ឋាន​នោះ​ប្រាកដជា​ឃើញថា​អំពើរ​ពុករលួយ​ធំ​ប៉ុនណា​៕
​ហេង មានជ័យ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya