ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ពន្ធនាគារ​​ខេត្ត​បន្ទាយ​​មាន​ជ័យ​​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់

ពន្ធនាគារ​​ខេត្ត​បន្ទាយ​​មាន​ជ័យ​​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់

បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ហ៊ិ​ន សុផល ប្រធាន​ពន្ធនាគារ​ត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣ នេះ​ថា ពន្ធនាគារ​ខេត្ត បន្ទាយមានជ័យ​នៅ​ព្រឹក​នេះ ទឹកបាន​ហូរហៀរ​ពី​ស្ទឹង​សិរីសោភ័ណ ចូលដល់​របង​ខាងជើង​នៃ​ពន្ធនាគារ​ហើយ ប៉ុន្តែ​ទឹក មិនទាន់​ហូរ​ចូល​លិច​ក្នុង​ពន្ធនាគារ​នៅឡើយ​នោះទេ ។ បញ្ហា​នេះ​យើង​កំពុង​តែមាន​វិធានការ បង្ការ​ទប់ស្កាត់​ទប់ទល់ ។​

ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ដែលមាន​ទីតាំងនៅ​ជាប់មាត់​ស្ទឹង​សិរីសោភ័ណ ស្ថិតក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមាន​ទណ្ឌិត និង​ពិរុទ្ធជន​ជាប់​នៅក្នុង​នោះ​ជាង​៨០០​នាក់ កំពុងតែ​ប្រឈម​និង​ទឹកជំនន់​ជន់​លិច គ្រា​ដែល ខេត្តបន្ទាយមានជ័យ​នៅពេលនេះ​មានការ​គំរាមកំហែង
​ពី​ទឹកជំនន់ បង្កឡើង​ដោយ​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ ។​
​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​រយៈពេល​មួយថ្ងៃ​គឺ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៣​កន្លងទៅ ខេត្តបន្ទាយមានជ័យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង រហូតដល់​ទៅជា​ង​៤​ម៉ោង ទឹកបាន​ឡើងទៅ​ដល់​ជាង​កន្លះ​ម៉ែត្រ​នៅ​ចំណុច​ពន្ធនាគារ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា នេះដែរ ទឹកបាន​ឡើង​០៣​ហ៊ុន​បន្ថែមទៀត​។​
​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ដោយមាន​ការណែនាំ​ពី​ក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏ដូចជា​គណៈ​អភិបាលខេត្ត ពន្ធនាគារ​បាន​ត្រៀម​បង្ការ​ទប់ ស្កាត់​ទប់ទល់​នឹង​ស្ថានភាព​ទឹកជំនន់ ។ ក្នុង​នោះបាន​ត្រៀម​នូវ​ម៉ាស៊ីនបូមទឹក​៣​គ្រឿង សម្រាប់​បូម​រំដោះ​ទឹក និង​ត្រៀម​ដី​ចំនួន​១០​រថយន្ត កា​រ៉ុង​ចំនួន​២.០០០​កា​រ៉ុង
ប្រេងម៉ាស៊ូត​១៥០​លីត្រ ឧបត្ថម្ភ​ដោយ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួល បន្ទុក​សិទ្ធមនុស្ស​នៅ​កម្ពុជា ទុក​សម្រា​ប់ច្រក​ដី​សម្រាប់​ទប់ទឹក​កុំ​ឲ្យ​ហូរ​ចូលក្នុង​បរិវេណ​ពន្ធនាគារ ។ ចំណែក​ផ្នែកអនាម័យ​វិញ ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះដែរ ក៏បាន​ឧបត្ថម្ភ ដល់​ពន្ធនាគារ​សម្រាប់​ទណ្ឌិត​និង​ពិរុទ្ធជន​នូវ​សា​ប៉ូ​ដុះ​ខ្លួន​ជាង​៥០០​ដុំ សាប៊ូម្សៅ​២​កា​រ៉ុង ទឹកសាប៊ូ​លៀង​បង្គន់​អនាម័យ ចំនួន​៣​កេះ ហើយ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​អាច​បន្ត​ជួយឧបត្ថម្ភ​បន្ថែមទៀត​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។​
​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា  ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​០៣​ឆ្នាំ​ផ្ទួនៗ​មកហើយ ទឹក​ជំ​ន់​បាន​ជន់​លិច​ចូល​ពន្ធនាគារ ខ្លាំងជាងគេ​គឺ​នៅ​ឆ្នាំ​២០១០ ។​

​គួរ​បញ្ជាក់ថា បើតាម​ប្រភពព័ត៌មាន​ពី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទឹកជំនន់​ជន់​លិច​នៅ​ខេត្តបន្ទាយមានជ័យ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៣ រហូតដល់​ពេលនេះ គឺមាន​មនុស្ស​ក្មេង​ចាស់​ចំនួន​០៩​នាក់​បាន​លង់ទឹក​ស្លាប់​ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya