កណ្តាល៖ កាលពីថ្ងៃទី៥ ខែ១២ ឆ្នាំ២០១៤ មនុស្សពីរនាក់បានរងរបួសធ្ងន់ បន្ទាប់ពីពួកគេជិះម៉ូតូពីរគ្រឿង មួយគ្រឿង ម៉ាកសេ១២៥ និងមួយគ្រឿងជារ៉ឺម៉កម៉ូតូ បានបើកបុកគ្នាត្រង់ចំណុចចន្លោះគីឡូមែត្រលេខ៣១ -៣២ ភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។
មុនពេលកើតហេតុ គេបានសង្កេតឃើញ ម៉ូតូ C125ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក មិនស្គាល់អត្តសញ្ញាណ ដោយសារូបគេរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បានធ្វើដំណើរទិសដៅពីភ្នំពេញទៅអ្នកលឿង ។ ចំណែរ៉ឺម៉កម៉ូតូ ឡើងពីជើងទៅថ្នល់ខាងលិចឆ្លងកាត់ថ្នល់ទៅខាងកើត ម៉ូតូសេ១២៥ បណ្ដាលអោយគ្រោះថ្នាក់ប៉ះគ្នាទាំងសងខាង។
សូមបញ្ជាក់ថាអ្នកបើកបររ៉ឺម៉កម៉ូតូ ឈ្មោះ សឺម ផាន់និត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំបន្ទាយដែក ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍វស់វែង ស្ទូចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនាពេលក្រោយ ៕
» ព័ត៌មានជាតិ » ម៉ូតូ បុករ៉ឺម៉កម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់