ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ៥​នាក់​ស្លាប់ និង ១៤​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នា​ថ្ងៃ​៥​ធ្នូ​ ​

៥​នាក់​ស្លាប់ និង ១៤​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នា​ថ្ងៃ​៥​ធ្នូ​ ​

ភ្នំពេញ​: មាន​មនុស្ស ៥ នាក់ បាន​ស្លាប់ និង ១៤ នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះ ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស នា​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ គិត​ត្រឹម​ម៉ោង​២​រសៀល​។ នេះ​បើតាម​ការ​អោយដឹង ពី​របាយការណ៍​របស់ នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន ១១ លើក បាន​បណ្តាលអោយ​មនុស្ស ចំនួន ៥ នាក់ បាន​ស្លាប់ របួសធ្ងន់ ១០ នាក់ មាន​ស្រី ២ នាក់ និង​របួសស្រាល ៤​នាក់ ដែល​បាន​បង្ក​អោយ​ខូចខាត យានយន្ត​សរុប ១៥ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ចំនួន ១១ គ្រឿង រថយន្ត​ធុន​តូច ចំនួន ២ គ្រឿង រថយន្ត​ធុន​ធំ ១ គ្រឿង និង​យាន​ផ្សេង ១ គ្រឿង​។

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ល្មើស​ល្បឿន ២ លើក មិន​គោរព​សិទ្ធិ ៣ លើក បត់​គ្រោះថ្នាក់ ១ លើក  ស្រវឹង ៤ លើក និង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ១ លើក​។ ក្នុងនោះ អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់ មួកសុវត្ថិភាព ចំនួន ១៤ នាក់​។​

​នៅក្នុង​ថ្ងៃ​ដដែល​នោះ រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព សរុប​ចំនួន ៤៩២ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ៣៩ គ្រឿង  រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ២០៦ គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន ៩៨ គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៤៩ គ្រឿង ។​
​រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៤២ គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៤៥០ គ្រឿង ។​

​គួរ​រំលឹក​ផងដែរ​ថា គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ នេះ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស គឺមាន​ចំនួន​មនុស្ស​ស្លាប់ ២៦ នាក់ និង​អ្នករងរបួស ធ្ងន់​ស្រាល ៨៦ នាក់​ហើយ ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya