ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមាន​មន្ត្រី​រដ្ឋាភិបាល​២​រូប ​

អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមាន​មន្ត្រី​រដ្ឋាភិបាល​២​រូប ​

ភ្នំពេញ ៖ មន្ត្រីរាជការ​ស៊ីវិល​ចំនួន​២​រូប រួមមាន​លោក ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​លោក ភី ឡងឌី ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន​ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ព្រមាន​ខ្លាំងៗ ពី​ការធ្វើ​របាយការណ៍​ប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ​។​
​យោងតាម​លិខិត​ព្រមាន​ពីរ​ដាក់ ដោយឡែក​ពីគ្នា លោក ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវបាន​ព្រមាន​ពី​ការខកខាន​មិន​ព្រិត​ព្រៀង​ឲ្យ​ម៉ត់ចត់​នូវ​របាយការណ៍  ប្រើប្រាស់​ថវិកា​គម្រោង​។
​ចំណែក​លោក ភី ឡងឌី ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ត្រូវបាន​ព្រមាន​ពី​ការធ្វេសប្រហែស​មើលស្រាល​ការងារ​ចំណាយ​ថវិការដ្ឋ ធ្វើ​ឲ្យ​របាយការណ៍​មិន​ឆ្លុះបញ្ចាំង​ការពិត​។​
​ទោះជា​យ៉ាងណាក៏ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​ចាត់វិធានការ​អ្វី​ចំពោះ​មន្ត្រី ទាំង ២​រូប​នោះទេ ដោយ​គ្រាន់តែ​ព្រមាន​បន្ថែមថា ប្រសិនបើ​សា​ម៉ី​ខ្លួន​ប្រព្រឹត្ត​ខុសឆ្គង​ទៀត​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​នឹង​ចាត់វិធានការ​ថ្មី​តាមច្បាប់​ជា​ធរមាន​៕
703am73l

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya